របៀបចំហុយប្រហុកពិសេស! (មានវីដេអូ)

គ្រឿងផ្សំ៖-ប្រហុក១ខាំ-សាច់ជ្រូក ហាប៉ាវ ឬបីជាន់ ១ខាំ-ខ្ទឹមក្រហម ១ស្លាបព្រាបាយ-ស្លឹកខ្ទឹម និងម្ទេស ១ស្លាបព្រាបាយ-ម្រេច ១ស្លាបព្រាកាហ្វេ-អំបិល ១ស្លាបព្រាពងទាកូន -ស្ករស ១ស្លាបព្រាបាយកំពង់-បីចេង មិនដាក់ក៏បាន-ពងទា២គ្រាប់មុន ពងទាដាក់ក្រោយ ៣គ្រាប់-ពងទាប្រៃ ៣គ្រាប់ បន្លែដាក់តាមចំនូលចិត្ត។

វិធីធ្វើ ចិញ្រ្ចាំប្រហុក ចិញ្រ្ចាំសាច់ជ្រូកដោយលាយទឹក៣ស្លាបព្រាបាយ និងប្រេងឆា១ស្លាបព្រាបាយ កុំអោយសាច់រឹង។

ចាក់គ្រឿងផ្សំទាំងអស់ចូលគ្នារួចវ៉ៃអោយសព្វ ដូចក្នុងវិដេអូ យកទៅចំហុយក្នុងឡាំងសុឹង ប្រហែល១០នាទី ទើបគោះពងទា៣គ្រាប់ទៀត យកតែពណ៌ក្រហម ចាក់ពីលើ រួចគោះពងទាប្រៃ យកតែស្នូលដាក់ពីលើ បន្ថែមម្ទេសផង ចំហុយបន្ថែម១០នាទីទៀតជាការស្រេច។

ប្រភព៖Sakorak Thonn

Leave a Reply

Your email address will not be published.