វិធី​ធ្វើ​ ម៉ាំល្ហុង ដោយខ្លួនឯង!!!

+គ្រឿងផ្សំ-ល្ហុង ១ ផ្លែ ចិតជាចំណិតៗទ្រវែងប្រហែលជិត ៣ ថ្នាំងដៃ-រំដេង ១ ស្លាបព្រាបាយកញ្ជ្រាំឲ្យល្អិតៗ-អង្ករលីង ២ ស្លាបព្រាបាយ-អំបិល ១ ស្លាបព្រាបាយ-ស្ករស ២ ស្លាបព្រាបាយកន្លះ-ម៉ាំ ២ ស្លាបព្រាបាយ (ខមាំដែលគេធ្វើរួចហើយ)។

+វិធីធ្វើ៖-យកទឹកឆ្អិនដែលដាំពុះប្រហែលជា ៥០០ មីលីលីត្រដាក់អំបិលចូល ១ ស្លាបព្រាបាយកូរវាឲ្យរលាយចូលគ្នាហើយក៍ទុកវាឲ្យត្រជាក់សិន។-យកល្ហុងដែលបានចិតរួចហើយដាក់ចូលទៅក្នុងទឹកអំបិលរក្សាទុកមួយ យប់ សិន។

-យកល្ហុងដែលបានត្រាំទឹកអំបិល លាងទឹកអំបិលចេញទុកដោយឡែកសិន។-ត្រូវកូរស្ករ ស្ករស ២ ស្លាបព្រាបាយ និងទឹក ១ ស្លាបព្រាបាយ កូររហូតទាល់តែស្ករឡើងក្រហម។- យកស្ករដែលបានកូរយកមកប្រឡាក់ជាមួយល្ហុងពេលដែលប្រឡាក់សប់ហើយទើបដាក់ ម៉ាំ រំដេង អង្ករលីង ស្ករសរ កន្លះស្លាបព្រាបាយច្របល់ចូលគ្នាឲ្យសប់រួចដាក់ចូលកែវរក្សាទុក ១ ថ្ងៃទើបអ្នកអាចញាំបាន។

ប្រភព៖លោកពូ Eang Sophalleth

Leave a Reply

Your email address will not be published.