របៀបធ្វើនំរ៉ូទី ដែលរសជាតិមិនបាច់និយាយទេ!
របៀបធ្វើនំរ៉ូទី គ្រឿងផ្សំ:- ម្សៅមី កន្លះគីឡូ- ពងមាន់ ១ឬ២ គ្រាប់- ប័រ ១កំប៉ុង- ទឹកដោះគោខាប់ ១កំប៉ុង- អំបិល ១ចិប- មីឡូ ១ឬ២ កញ្ចប់- ប្រេងឆា ១ចានគោម។
វិធីធ្វើ:1-លាយម្សៅមី និងប័រ១ស្លាបព្រារួចហើយដាក់អំបិល១ចិប ពងមាន់១ និងទឹកបន្ដិច រួចច្របល់ឲ្យសព្វ វ៉ៃម្សៅមីឲ្យស្វិតល្អ បន្ទាប់មកកាត់ដុំៗ ដាក់ចូលក្នុង ប្រអប់ប្រេងឆា រក្សាទុកក្នុងទូទឹកកក ៣ម៉ោង។
2-បន្ទាប់មកយកមួយ ដុំ តប់ម្សៅដាក់ចៀនជាមួយប័រ។ លាយមីឡូនិងទឹកដោះគោខាប់ រិតតែធ្វើឲ្យនំរ៉ូទី កាន់តែឆ្ងាញ់។
ប្រភព៖ផ្ទះបាយ