មិនធ្លាប់ដឹងសោះ!!! ប្រេងដូង​និងម្សៅ​រមៀត​ធ្វើឱ្យ​ធ្មេញ​ស និង​បំបាត់​ក្លិន​មាត់ភ្លាមៗ

​គ្មាន​អ្វីដែល​ទាក់ទាញ​ជាង​ស្នាមញញឹម​ដែល​ស្រស់ស្អាត​នោះទេ​។ ញញឹម​ដាក់​ជន​ចម្លែក នឹង​អាច​ផ្លាស់ប្ដូរ​ថៃ្ង​អាក្រក់​របស់​អ្នក​បាន​។ ញញឹម​ដាក់​ស្រី​ស្អាត​ប្រុស​ស្អាត ជា​ផ្លូវ​មួយ​ដ៏​ល្អ​ដើម្បី​ទាក់ទាញ​ភ្នែក​របស់​ពួកគេ​។​ ​ ​គ្រាន់តែ​ស្នាមញញឹម​ដ៏​ស្អាត​បន្តិច​សោះនឹង​អាច​បង្កើន​សម្រស់​របស់​យើង​បាន​មួយ​រំពេច ប៉ុន្ដែ​បើ​មាន​សម្រស់​ស្អាត​ហើយ​តែ​ស្នាមញញឹម​យ៉ាប់​វិញ​នោះ សម្រស់​ក៏​ធ្លាក់ចុះ​តាម​នោះដែរ​។​

​ធ្មេញ​លឿង និង​ធ្មេញ​អាក្រក់​អាចធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ដើរ​ចេញពី​អ្នក​ដោយ​មិនបាច់​ប្រឹង​នោះទេ ទោះ​ខំ​តែងខ្លួន​ស្អាត​ប៉ុនណា​ក៏​មិន​ទាក់ទាញ​ដែរ​។​ ​ឈប់​ខ្វល់​ទៅ​វិធីសាស្ត្រ​ធម្មជាតិ​អាចជួយ​អ្នក​បាន​ចំពោះ​បញ្ហា​ធ្មេញ​លឿង​និង​ធ្មេញ​អាក្រក់ ដោយ​គ្រាន់តែ​ប្រើ​គ្រឿងផ្សំ​តែ​ពីរ​ប៉ុណ្ណោះ​។​

​ ​* គ្រឿងផ្សំ​ ​៖
​- ប្រេងដូង​ ​ ​
– ម្សៅ​រមៀត​

​* របៀប​ផ្សំ និង​ប្រើប្រាស់​ ​ ​
– លាយ​គ្រឿងផ្សំ​ទាំងពីរ​បញ្ចូល​គ្នា តាម​ការគួរ​។ ជាការ​ពិត ប្រសិនបើ​លោកអ្នក​ចង់ឱ្យ​វា​មាន​ក្លិន​ដូច​ថ្នាំដុសធ្មេញ​លក់​លើ​ទីផ្សារ លោកអ្នក​គ្រាន់តែ​បន្តក់​ប្រេង​ជីរអង្កាម​តែ​ប៉ុន្មាន​ដំណក់ វា​នឹង​បង្ហើរ​ក្លិន​ស្រដៀង​នឹង​ថ្នាំដុសធ្មេញ​ទូទៅ​ដែរ​។ ​ ​គ្រឿងផ្សំ​ទាំងពីរ​មិន​ត្រឹមតែ​ធ្វើឱ្យធ្មេញ​របស់​អ្នក​ស​នោះទេ តែ​ថែមទាំង​ធ្វើឱ្យ​អ្នកមាន​ក្លិន​មាត់​ល្អ​ទៀតផង​។

ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published.