មូលហេតុដែលលោកតាក្រម​ង៉ុ​យ​ផ្តាំទៅ​ស្រីៗកុំ​ឲ្យ​យកប្តី​ពោះម៉ាយ!!!

១. កូនចៅ​ស្រីៗ បើ​នឹង​យកប្តី កុំ​យក​ពោះម៉ាយ​​ ស៊ូ​នៅ​ម្នាក់ឯង ប្រឡែង​នឹង​ម្តាយ​ អាណិត​រាងកាយ​ស្តាយ​ខ្លួន​ក្រមុំ​។
​២. ហៅ​ប្រុស​អភ័ព្វ ប្រពន្ធដើម​ស្លាប់ មានកូន​តូចធំ​​ យក​ឯង​ជា​ចុង បម្រុង​តែ​យំ ច្រើន​ឈ្លោះ​ជំនុំ​ព្រួយចិត្ត​ម៉ែឪ​។
​៣. ហៅ​ប្រុស​ចិត្ត​ពីរ ពិបាក​រកស៊ី រញ៉ែរ​រ​ញ៉ូ​វ​ ឯង​នឿយ​ស្ទើរ​ស្លាប់ ផ្គាប់ចិត្ត​មិនត្រូវ បី​បួន​រដូវ​ ​ ខ្លួនឯង​ស្លាប់​ទៀត​។

​៤. ចង្រៃ​ខាង​ប្រុស​ កូន​អើយ​ចាំ​ចុះ កុំ​យក​ខ្លួន​បៀត ​ ស្រី​ណា​ខំ​យក ស្រី​នោះ​បង់មាយាទ ប្រុស​ព្រួយ​ខ្ចប់​ធាតុ​ ​ ខ្ចប់​គ្រប់​ជា​បី​។
​៥. យក​ទាន​ជា​បួន គ្រោះ​ដល់​ស្លាប់​ខ្លួន មេម៉ាយ​ខាង​ស្រី​ ប្រាកដ​មិន​ខុស ប្រុស​ក្នុង​លោកិយ ស៊ូ​នៅ​អត់​ប្តី​ ​ ស្លាប់រ​ស់រូប​មួយ​។
​៦. បើ​ខ្លួន​កំព្រា រំពឹង​មីងមា រកស៊ី​មិន​ព្រួយ​ កាន់​មាយា​ទ​ល្អ មិន​ក្រ​គេ​ជួយ បងប្អូន​កូនក្មួយ​ ​ រត់​ចូល​ឲ្យ​ប្រើ​។

​៧. ពោះម៉ាយ​មាន​បី កុំ​យក​ធ្វើ​ប្តី មិន​គាប់ប្រសើរ​​ អា​មួយ​ស្រី​លែង ស្រី​គេ​គ្រាន់បើ ពោះម៉ាយ​ក្លាយ​ដើរ​ ​ អាង​លែងប្រពន្ធ​។
​៨. ពោះម៉ាយ​ទាំងអស់ កុំ​យក​ឲ្យ​សោះ ហៅ​ប្រុស​ទុរជន​ ទុរជាតិ​អប្រិយ ស្រី​កើតទុក្ខ​ធ្ងន់ ហៅ​មួយ​ជំនាន់​ ​ ចំណាំ​មិន​ខុស​។​

​ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​» បោះ​ពុ​ម្ភ​ឆ្នាំ​១៩៧២ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិ​​​​ត

Leave a Reply

Your email address will not be published.