វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ ជួយសម្រួលដល់ការរំលាយអាហារ ពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយ…(មានវីដេអូ)

គ្រឿងផ្សំ៖- ប្រទាលកន្ទុយក្រពើ- ស្លឹកតយ- ស្ករស- អំបិល។វិធីធ្វើ៖១.យកប្រទាលកន្ទុយក្រពើមកចិតបន្លាទាំងសងខាងចេញ បន្ទាប់មកបកឬចិតយកសម្បកចេញឲ្យអស់ទុកតែសាច់សៗ។២.យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ រួចយកទៅលាងយកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹកបន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ។

៣. យកស្លឹកតយមកលាងទឹកហើយហាន់ឲ្យល្អិតដើម្បីត្រៀមយកទៅកិន។ដាក់ស្លឹកតយដែលហាន់រួច ចូលទៅក្នុងម៉ាស៊ីនក្រឡុកជាមួយទឹកឲ្យសមល្មម។ ពេលកិនរួចយកទៅ ត្រងនឹងក្រណាត់សស្អាតយកតែទឹក ហើយទុកមួយអន្លើទៀត។

៤.ដាក់ទឹកដាំក្នុងឆ្នាំងឲ្យសមល្មមតាមចំនួនប្រទាល ដោយចាក់ស្លឹកតយដែលត្រងបានខាងលើចូលទៅផង និងកុំភ្លេចចងស្លឹកតយពីរបីសន្លឹកទៅក្នុងឆ្នាំង ដើម្បីឲ្យមានក្លិនល្អ និងរក្សាក្លិនបានយូរ។

៥.ពេលទឹកពុះចាក់ស្ករចូលឲ្យផ្អែមសមល្មមតាមចូលចិត្ត និងដាក់អំបិលមួយចិបចូលផង។ជាចុងក្រោយចាក់សាច់ប្រទាលកន្ទុយក្រពើចូល រង់ចាំឲ្យពុះម្តងទៀត ហើយលើកចុះទុកឲ្យត្រជាក់ សឹមដួសដាក់ដបក្លាស្សេទុកបរិភោគបានយូរថ្ងៃ។

ប្រភព៖លីតា

Leave a Reply

Your email address will not be published.