វិធីធ្វើចំណីជ្រូកផ្សំពីធម្មជាតិដោយចំណាយលុយតិច….(វីដេអូ)
ធាតុផ្សំ៖
–ដើមចេក១០គីឡូ
–ត្រកួន ១០គីឡូ
–អំបិលគ្រួស ស្ករត្នោត២ខាំកន្លះ
–ទឹកស្អាត២លីត្រ
របៀបធ្វើ
–ហាន់ដើមចេក និងត្រកួនឲ្យម៉ដ្ឋ រួចដាក់ចូលក្នុងធុង១ លាយជាមួយអំបិល ស្ករត្នោត និងទឹក២លីត្រ ផ្អាប់ទុក ១អាទិត្យសឹមយកឲ្យជ្រូកស៊ី ។នៅពេលដាក់ចំណីឲ្យវាស៊ីត្រូវលាយចំណីដែលផ្អាប់ហើយ លាយជាមួយចំណីជ្រូក ២ចាន កន្ទក់មួយសមល្មម និងលាយជាមួយ ម្សៅពន្លៃ ម្សៅដើមបន្ដូលពេជ្រ ម្សៅល្មៀតដាក់១ស្លាបព្រា ក្នុងមួយមុខៗ
ដើម្បីបង្ការជម្ងឺ និងជួយបណ្ដេញសត្វល្អិត ដែលមករំខាន់សត្វចិញ្ចឹម រួច លាយជាមួយទឹកសើមល្មម លៃបរិមាណចំណីឲ្យសមស្របតាមជ្រូកអាចស៊ីឆ្អែត អាចប្រើសម្រាប់ជ្រូក១០គីឡូឡើងទៅ៕វីដេអូជំនួយពីលោក៖ Vuthy ka sy kor
អត្ថបទដោយ: អ៊ាង សុផល្លែត