សម្លកកូរខ្មែរ រសជាតិខ្មែរពិត!

គ្រឿងផ្សំ:-ត្រីឆ្លាំង ១គីឡូ-សាច់ជ្រូក ៣ ខាំ-ស្លឹកម្រុម ១ដុំ-អង្ករលីង កន្លះចានចង្កឹះ-ប្រហុក ១ស្លាបព្រាបាយ-ទឹកត្រី ២ស្លាបព្រាបាយ-ស្ករត្នោត ១ស្លាបព្រាបាយ-ម្សៅស៊ុប ១ស្លាបព្រាបាយ-ខ្លាញ់ ២ស្លាបព្រាបាយ-គ្រឿងបុករួច

(គល់ស្លឹកគ្រៃ រមៀត រំដេង សំបកក្រូចសើច ខ្ទឹមស)។វិធីធ្វើ:១.ត្រីកាត់ជាកង់ៗ សាច់ជ្រូកហាន់ជាបន្ទះ ហើយអង្ករលីងត្រូវបុកឲ្យម៉ដ្ឋ។

២.ដាក់ខ្លាញ់ឲ្យក្តៅ ដាក់ប្រហុក និងគ្រឿង ឆាឲ្យឈ្ងុយ ទើបដាក់ត្រី និងសាច់ជ្រូក អង្ករលីងទឹកត្រី ស្ករត្នោត ម្សៅស៊ុប ឆាឲ្យអោយទន់បន្លែ សឹមដាក់ទឹកឲ្យល្មមទុកឲ្យពុះ ភ្លក់រសជាតិ ឲ្យល្មម ទើបដាក់ស្លឹកម្រុមជាការស្រេច។

ប្រភព៖មុខម្ហូបខ្មែរចំរុះ

Leave a Reply

Your email address will not be published.