ភ្ញាក់ផ្អើល!! យុវតីម្នាក់ នាំសត្វចិញ្ចឹមដ៏ចម្លែករបស់នាង ដើរតាមទីសាធារណៈ
ថៃ៖ យុវតីជនជាតិថៃម្នាក់ បាននាំសត្វចិញ្ចឹម ជាទីស្រលាញ់ របស់នាង ទៅចូលរួម ការតាំងពិព័រណ៌ សត្វចិញ្ចឹម នៅទីក្រុងបាងកក កាលពីសប្តាហ៍មុន។ សត្វចិញ្ចឹមនោះ គឺជាសត្វ ត្រកួត ដែលនាងបានបណ្តើរវា ដោយមានចងខ្សែ ពណ៌ស្វាយ ជាប់នឹង.ក យ៉ាងស្រស់ស្អាត។
នារីវ័យជំទង់ ដែលមិនត្រូវបាន គេស្គាល់អត្តសញ្ញាណ ត្រូវបានប្រទះឃើញ នាំសត្វត្រកួត ដើរលេង នៅក្នុងមជ្ឈមណ្ឌល សន្និបាត ម្ចាស់ក្សត្រី Sirikit ដែលធ្វើឲ្យ មនុស្សម្នា ផ្អើលនាំគ្នា មកថតរូបជាមួយ សត្វត្រកួតនោះ ជាច្រើននាក់។
ទាក់ទងនឹងរឿងរ៉ាវ ខាងលើនេះ លោក Adisorn Nuchnamrong មកពីនាយកដ្ឋាន ឧទ្យានជាតិ អភិរក្សព្រៃឈើ និងសត្វព្រៃ បានឲ្យដឹងថា សត្វត្រកួត ដែលជាភាសាថៃ ហៅថា Tua Ngern Tua Tong គឺជាប្រភេទសត្វ ដែលត្រូវបាន ច្បាប់ការពារ និងមិនអនុញ្ញាតិ ឲ្យយកវា ធ្វើជា សត្វចិញ្ចឹម នោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញ ខាងសត្វល្មូន បានអះអាងថា សត្វប្រភេទល្មូន ដែលជាសត្វចិញ្ចឹម របស់យុវតីរូបនោះ គឺ ខុសប្លែកគ្នា ពីប្រភេទល្មូន នៅថៃ។បើយោងតាម ក្រុមអ្នកលេង ហ្វេសប៊ុក វិញ បានឲ្យដឹងថា សត្វត្រកួតនោះ គឺជាប្រភេទ ត្រកួត ដែលគេតែងតែប្រម៉ាញ់ នៅក្នុងទ្វីបអាហ្វ្រិក សំរាប់យកសាច់ ជាអាហារ សំលាប់យកស្បែក ឬក៏យកទៅធ្វើជា សត្វចិញ្ចឹម ជាដើម៕
ប្រភព៖ បរទេស
ប្រភពពី khmerload