របៀបធ្វើមាន់បំពងរំលីងគល់ស្លឹកគ្រៃ ស្រួយឆ្ងាញ់ពិសារ!

គ្រឿងផ្សំ៖-សាច់មាន់កាប់ដុំតូចៗល្មម-ប្រហុកចិញ្ច្រាំ-គល់ស្លឹកគ្រៃ ហាន់ស្តើងៗជាបន្ទះ-ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម និង ម្ទេសស្រស់ (ហាន់ជាបន្ទះ)។

-ប្រេងឆា ស្ករត្តោត ទឹកត្រី ម្សៅស៊ុប និង ទឹកប្រេងខ្ទង- ស្លឹកម្រះព្រៅ។របៀបធ្វើ៖-សាច់មាន់យកទៅ បំពងអោយឆ្អិន រួចដួសទុកមួយកន្លែងសិន-គល់ស្លឹកគ្រៃ យកទៅបំពងអោយរៀងក្រៀមបន្តិច រួចដួសទុកមួយកន្លែងសិន។

-ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស យកទៅបំពងអោយឈ្ងុយ រួចហើយដួសទុកមួយកន្លែងសិន។-ដាក់ខ្ទះទុកអោយក្តៅ ចាក់ប្រេងឆាចូល បន្ទាប់មកយកសាច់មាន់ដែលបំពងហើយដាក់ចូល រួចដាក់ប្រហុក ស្ករត្នោត ម្សៅស៊ុប ទឹកត្រី ទឹកប្រេងខ្ទង និង ទឹកបន្តិច កូរអោយចូលជាតិ

រួចហើយភ្លក់មើលអោយល្មម (រសជាតិ ប្រៃ ផ្អែម) ទុកមួយសន្ទុះ អោយវាដាច់ទឹកបន្តិច ហើយយកគ្រឿងដែលយើងបំពងទុកទាំងអស់មកដាក់ហើយកូរអោយសព្វ ឡើងឈ្ងុយហើយដាក់ស្លឹកម្រះព្រៅចូលរួចជាការស្រេច។

ប្រភព៖ស្លឹកគ្រៃ

Leave a Reply

Your email address will not be published.