អស់សំណើច!!! ប្រវត្តិ ឈ្មោះហាង I DON’T KNOW…
អាមេរិក៖ អាចចាត់ទុកថា វាជារឿង គួរអោយអស់សំណើច ក៏អាចថាបាន បន្ទាប់ពីបានដឹង ពីប្រវត្តិឈ្មោះរបស់ហាង «I Don’t Know» ឬ «ខ្ញុំមិនដឹងទេ» ដែលជា ហាងអាហារចិន ថ្មីមួយកន្លែង ទើបតែនឹងបើក កាលពីពេលថ្មីៗនេះ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា អ្នកស្រី Jessie Dong ជាម្ចាស់ហាង មានដើមកំណើតមកពីខេត្តក្វាងទុង ប្រទេសចិន តែបានមករស់នៅជាមួយគ្រួសារ នៅអាមេរិក។ គាត់បានប្រាប់ឲ្យដឹងថា ការដាក់ឈ្មោះ ដ៏ចំលែកបែបនេះ ក៏ព្រោះតែ គ្រប់ពេលដែលគាត់ សួរទៅកូនទាំងបីនាក់ របស់គាត់ ថាពួកគេចង់ញ៉ាំអី្វ? ពួកគេតែងតែឆ្លើយថា «I Don’t Know!» (ខ្ញុំមិនដឹងទេ)។
អ្នកស្រីបានបន្តទៀតថា នៅពេលដែលអ្នកស្រី ចាប់ផ្តើមបង្កើតហាងថ្មីមួយនេះ គាត់ក៏បានសួរយោបល់ប្តីដែរ ថាគួរតែដាក់ឈ្មោះអ្វី? ប៉ុន្តែប្តីរបស់គាត់ ក៏ឆ្លើយថា «I Don’t Know» (ខ្ញុំមិនដឹងទេ)។ បន្ថែមពីនេះទៀត សូម្បីតែអ្នកស្រីផ្ទាល់ ក៏មិនដឹងថាដាក់ឈ្មោះអ្វីដែរ ទើបទាល់តំរិះ ដាក់ឈ្មោះហាងថា «I Don’t Know» យ៉ាងដូច្នេះតែម្តងទៅ។
គួរបញ្ជាក់ផងថា ហាងអាហារថ្មីមួយនេះ មានតែតុ ចំនួនពីរប៉ុណ្ណោះ ព្រោះវាផ្តោតសំខាន់ ទៅលើការទិញអាហារ យកទៅហូបនៅខាងក្រៅ។ ហើយវាក៏មាន ប្រភេទអាហារ ចិននិងអាមេរិក បែបអាហារសុខភាពផងដែរ៕
ប្រភពពី khmerload