ហួសចិត្ត!!! យកប្រាក់កាក់ ជាង ៤តោន ទៅទិញរថយន្ត សេរ៊ីទំនើប មួយគ្រឿង ធ្វើឲ្យបុគ្គលិក លក់រថយន្ត រាប់វិលក្បុង

ចិន៖ វាជារឿងដ៏គួរអោយ ហួសចិត្តមួយ ដែលបានកើតឡើង នៅក្នុងក្រុមហ៊ុន លក់រថយន្តមួយកន្លែង ដោយសារតែ បុរសម្នាក់ បានយកប្រាក់កាក់ ដែលគាត់ខំសន្សំ ជាង ៤តោន យកទៅទិញ រថយន្តសេរ៊ីថ្មី មួយគ្រឿង។

តាមប្រភពពត៌មាន បានអោយដឹងថា ហេតុការនេះ កើតឡើង នៅកន្លែងលក់រថយន្ត មួយកន្លែង នៅក្នុងខេត្ត Liaoning នៃប្រទេសចិន ដោយបុរសម្នាក់នោះ បានដឹកប្រាក់កាក់ ១ឡាន (ឡានប្រភេទដឹកទំនិញ) សរុបចំនួន ៦៨០,០០០កាក់ ដែលក្នុងនោះ រួមមាន ប្រាក់កាក់ ១យ័នៗ (ស្មើនឹង ០,១៦ដុល្លារអាមេរិក) ចំនួន ៦៦០,០០០កាក់ ដើម្បីទិញរថយន្ត ទំនើបថ្មីមួយគ្រឿង។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនលក់រថយន្តនោះ ត្រូវចំណាយពេលជាង ១ម៉ោង និងបុគ្គលិក១០នាក់ ដើម្បីប្រមូល និងរាប់ ប្រាក់កាក់ ដែលបានរៀប ជាបាច់ ចំនួន១,៣២០បាច់ ម្តងមួយៗ អោយអស់ពីឡាន (ឡានដឹកប្រាក់កាក់) ផងដែរ ។

យ៉ាងណាមិញ មកទល់នឹង ពេលនេះដែរ ក្រុមហ៊ុនលក់រថយន្តនោះ កំពុងតែប្រឈមមុខ ជាមួយនឹងបញ្ហា ឈឺក្បាល ម្តងទៀត ក្នុងការរកធានាគារ ណាមួយ ដើម្បីរក្សាប្រាក់ កាក់ទាំងអស់នោះ ឬត្រូវរក្សាទុក ប្រាក់កាក់ ទាំងអស់នោះ ដើម្បីអោយទៅបុគ្គលិក ធ្វើជាប្រាក់ខែ របស់ពួកគេវិញ។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ ក៏មានព្រះសង្ឃ មួយអង្គ បានយកប្រាក់កាក់ ជាង ២សែនយ័ន (ប្រហែល ៣ម៉ឺន ៦ពាន់ ដុល្លារអាមេរិក) ទៅទិញម៉ាស៊ីនកម្ដៅទឹក ចំនួន ១៦គ្រឿង ពីហាងទំនិញ មួយកន្លែងផងដែរ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.