សំណាងអ្វីម្ល៉េះទេ! បុរសម្នាក់ មានក្រដាសប្រាក់ ដ៏កម្រមានបំផុត មួយសន្លឹក អាចប្តូរបាន ២៤០,០០០ ដុល្លារ
ចិន៖ នេះជា រឿងដ៏សំណាងបំផុតមួយ របស់ បុរសជនជាតិចិន ម្នាក់ ដែល មាន ក្រដាសប្រាក់ ១០០ យ័ន ដ៏កម្រមួយសន្លឹក ត្រូវបានបោះពុម្ព ខុសពីក្រដាសប្រាក់ ១០០យ័ន ដទៃទៀត ដែលគាត់អាចយកទៅ ប្តូរបាន ប្រាក់១,៥លានយ័ន ស្មើនឹង ២៤០,០០០ដុល្លារអាមេរិក។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Zheng បានទទួលក្រដាសប្រាក់ ១០០យ័ន (១៦ដុល្លារ) នៅពេល ក្រុមហ៊ុនរបស់គាត់ បើកប្រាក់ខែ ប្រចាំខែ ឲ្យគាត់ កាលពីបីឆ្នាំមុន ហើយគាត់ ក៏សង្កេតឃើញថា ក្រដាសប្រាក់ ១០០យ័ននោះ ចំលែកជាងគេ ដោយនៅត្រង់រូបភាព របស់លោកប្រធាន ម៉ៅ សេទុង មានស្នាមខ្សែត្រង់ ប្រវែង ៣មីលីម៉ែត្រ ដែលលេចនៅលើចង្ការ របស់លោក ខណៈក្រដាស ១០០យ័នដទៃទៀត មិនមាន ស្នាមនេះឡើយ។ លោក Zheng ក៏បានយកក្រដាសប្រាក់នោះ រក្សាទុក ក្នុងកាបូបលុយរបស់គាត់ តាំងពីពេលនោះមក។
យ៉ាងណាមិញ កាលពីថ្មីៗនេះ ក្រោយពី បានទទួលដំណឹងថា ក្រដាសប្រាក់ ១០០យ័ន ដែលបោះពុម្ព ខុសពីគេ អាចប្តូរប្រាក់ បានរាប់លាន យ័ន បែបនេះ លោក Zheng ក៏បាន បង្ហោះរូបភាព ក្រដាសប្រាក់ ១០០យ័នរបស់គាត់ ទៅលើបណ្តាញអ៊ីនធឺណែត តែម្តង។
ជាមួយគ្នានេះដែរ លោក Zheng មានការភ្ញាក់ផ្អើល ជាខ្លាំង ដោយសារតែ មានមនុស្សជាច្រើន បានសុំទិញ ក្រដាសប្រាក់នោះ ពីគាត់វិញ ប៉ុន្តែគាត់បានយក ក្រដាសប្រាក់នោះ ទៅឲ្យក្រុមហ៊ុន លក់ដេញថ្លៃ ធ្វើការវាយតម្លៃ ដោយគេបានឲ្យ តម្លៃ ក្រដាសប្រាក់នោះ រហូតដល់ទៅ ១.៥លានយ័ន ស្មើនឹង ២៤០,០០០ ដុល្លារអាមេរិកឯណោះ៕
ប្រភពពី khmerload