របៀបធ្វើនំចាំងឬនំក្បុងទឹកខ្ទិះ!
បង្អែមនំចាំង៖គ្រឿងផ្សំញុាំជាមួយនំចាំង_នំចាំងអាចញាំជាមួយស្ករស_ទឹកដោះគោខាប់_ទឹកខ្ទិះ បើញ៉ាំជាមួយទឹកធូរ៉េនពិតជាឆ្ងាញ់ថែមទៀត។
វិធីធ្វើនំចាំង គ្រឿងផ្សំ៖1- អង្ករដំណើប 2-ទឹកក្បុង 3-ទឹក 4-ស្លឹកឫស្សី ឬស្លឹកផ្អាវ(ចំណែកឯនំចាំងស្លឹកចេក ភាគច្រើនគេប្រើសម្រាប់វេចនំចាំងស្នូលផ្អែម)។វិធីធ្វើ៖យកអង្ករដំណើបទៅលាងទឹកឱ្យស្អាត រួចយកទៅសំដិលឱ្យស្រស់ទឹក។
នៅក្នុងចានដែកធំមួយ ចាក់ទឹកក្បុងចូល(ប្រហែលមួយកែវ តែកុំច្រើនពេក)ចាក់អង្ករដំណើបដែលទុកមួយអន្លើនោះទៅក្នុងចានទឹកក្បុងរួចចាក់ទឹកស្អាតចូលល្មមលិចអង្ករ។រួចត្រូវទុកអង្ករដំណើបដែលត្រាំទឹកក្បុងនោះចោលមួយយប់។ លុះព្រឹកឡើង សឹមស្រង់យកអង្ករដំណើបដែលត្រាំទឹកក្បុងនោះមកវេចជាមួយស្លឹកឫស្សី ឬស្លឹកផ្អាវ រួចយកទៅស្ងោរឱ្យឆ្អិនជាការស្រេច។
ប្រភព៖Good foods