រូបមន្តប្រឡាក់ឆ្អឹងជំនីជ្រូក ចៀន បំពង!

គ្រឿងផ្សំ៖ _ឆ្អឹងជំនី ៥០០ក្រាម កាត់ជាដុំៗ_ទឹកប្រេងខ្យង ១ស្លាបព្រាបាយ_ស្ករស ១ស្លាបព្រាបាយ_ម្រេចម៉ត់ ១ស្លាបព្រាបាយ_ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ_ទឹកត្រី កន្លះស្លាបព្រាបាយ _ខ្ទឹមសចិញ្រ្ចាំ កន្លះកូនចានចង្កឹះ។

វិធីធ្វើ៖១. លាងឆ្អឹងជំនីឲ្យស្អាត រួចយកទៅប្រឡាក់ជាមួយគ្រឿង ដាក់ខ្ទឹមចិញ្រ្ចាំ ស្ករស ទឹកប្រេងខ្យង ម្រេចម៉ត់ ទឹកស៊ីអ៊ីវ និងទឺកត្រីចូល ច្របល់ចូលគ្នាឲ្យសព្វល្អ។ ២.រួចយកទៅចៀន បំពង ឬអាំង តាមចំណូលចិត្ត ឆ្ងាញ់អស់ទាស់។

ប្រភព៖លីតា

Leave a Reply

Your email address will not be published.