ប្រពន្ធថា ស្រលាញ់មិនគិតពីមុខអាក្រក់ មានអីបាន១ខែ រត់ចោលទៅការប្តីថ្មីបាត់!
ថៃ៖ ផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី បុរសម្នាក់ដែលមានមុខមាត់មិនស្អាត ខុសប្លែកពីអ្នកដទៃ ដែលមានស្លាកស្នាមដ៏ចម្លែកនៅលើមុខ ដោយលោកមានឈ្មោះថា Boonmi ដែលត្រូវបាននារីដ៏ស្រស់ស្អាតម្នាក់ យល់ព្រមរៀបការជាមួយ ដោយមិនគិតពីរូបសម្រស់ ប៉ុន្តែបន្ទាប់ពីរៀបការនឹងគ្នា អស់រយៈពេលមួយឆ្នាំ ទំនាក់ទំនងជាប្ដីប្រពន្ធនឹងគ្នា ក៏ត្រូវបានបញ្ចប់ ដោយនាងក៏បានទៅរៀបការ ជាមួយនឹងអ្នកថ្មី ផងដែរ។
តែទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ បុរសដែលមានស្លាកស្នាម ដ៏ចម្លែកនៅលើមុខរូបនេះ បានផ្ដល់បទសម្ភាសន៍ម្ដងទៀត ទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់លោក ដោយបានបង្ហើបថា ខណៈពេលនេះ លោកនៅមិនទាន់មានសង្សារនៅឡើយទេ។លើសពីនេះទៅទៀត លោកក៏បានបន្ថែមទៀតថា មាននារី២ ទៅ ៣ នាក់ ហើយ ដែលកំពុងទាក់ទងមកលោក ប៉ុន្តែ មិនដឹងថាត្រូវយល់ព្រម ជាមួយអ្នកណានោះទេ ព្រោះនារីទាំងនោះសុទ្ធតែស្អាតៗ ព្រមទាំងមានការនិយាយគ្នាយ៉ាងចុះសម្រុងទាំងអស់ ។
យ៉ាងណាមិញ ក្រោយពីបានជ្រាបបែបនេះហើយ ហ្វេនៗ និងអ្នកតាមដានជាច្រើន ក៏បានចូលរួមលើកទឹកចិត្តដល់រូបលោក ព្រមទាំងជូនពរ និងសង្ឃឹមថា រូបលោកនឹងជួបអ្នកដែលល្អ មកជាគូជីវិត ផងដែរ៕
ប្រភពពី khmerload