អាណិតគាត់ណាស់!!! ម្ដាយវ័យ៨៥ឆ្នាំ ស៊ូត្រាំក្នុងសមុទ្ររាប់ម៉ោងរាវងាវ ដើម្បីយកទៅលក់បានប្រាក់ចិញ្ចឹមកូនស្រីដែលមានជំងឺផ្លូវចិត្ត

លោកយាយម្នាក់ឈ្មោះថា Nguyen Thi Ro វ័យ៨៥ឆ្នាំ សព្វថ្ងៃនេះរស់នៅជាមួយកូនស្រីចិញ្ចឹមម្នាក់ដែលមានជំងឺផ្លូវចិត្ត វ័យ៦១ឆ្នាំ។ ចំណែកឯប្ដីរបស់គាត់ បានទទួលមរណភាពកាលពី២៥ឆ្នាំមុនមកម៉្លេះ។ ដូច្នេះហើយបានជាគាត់ត្រូវរកស៊ីចិញ្ចឹមជីវិតដោយការរាវងាវ ខ្ចង គ្រំ នៅក្នុងសមុទ្រជារៀងរាល់ព្រឹកព្រលឹម ដើម្បីយកទៅលក់នៅផ្សារ។

ដោយសារតែការត្រាំក្នុងសមុទ្រជាច្រើនម៉ោងពេក ធ្វើឲ្យស្បែករបស់លោកយាយរមាស់ និងរបក។ ចំពោះប្រាក់បន្ដិចបន្ដួចដែលបានមកពីការលក់ គឺគាត់ត្រូវចំណាយទៅលើអាហារប្រចាំថ្ងៃ ថ្នាំសម្រាប់កូនស្រីនិងខ្លួនគាត់ផ្ទាល់ផងដែរ។យ៉ាងណាមិញ អ្វីដែលអ្នកភូមិរស់នៅទីនោះអាចជួយបាន គឺត្រឹមតែទទួលទិញពីលោកយាយជាប្រចាំថ្ងៃតែប៉ុណ្ណោះ៕

ប្រភព៖khmerload

Leave a Reply

Your email address will not be published.