ខ្លាំងបាត់! អង្គុយបង្ហោះខ្លែងលើដំបូលអគារយ៉ាងព្រងើយ ស្វាកំហូច… (មានវីដេអូ)

ឥណ្ឌា៖ សត្វស្វាមួយក្បាល​​​​​​​​​​​​​បានសាងភាពភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន តាមរយៈឃ្លីបវីដេអូមួយ ដែលបង្ហាញពីសកម្មភាពកម្រនឹងឃើញ ដោយស្វាមួយក្បាលនោះ បានអង្គុយបង្ហោះខ្លែងនៅលើដំបូលអគារមួយកន្លែង កំឡុងពេលប្រជាជនឥណ្ឌារាប់លាននាក់សំងំក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឃ្លីបវីដេអូនេះ ត្រូវបានចែករំលែកដំបូងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយគណនីមួយឈ្មោះថា Akansha2706 ហើយក្រោយមក ក៏ត្រូវបានមន្ដ្រីព្រៃឈើម្នាក់ ធ្វើការចែករំលែកបន្ដនៅលើបណ្ដាញសង្គម Twitter ព្រមទាំងសរសេរថា «ការវិវត្ដន៍កើតឡើងយ៉ាងឆាប់រហ័ស ដោយសារការបិទប្រទេស»។

ជុំវិញឃ្លីបមួយនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ម្នាក់ បានបញ្ចេញមតិដោយលើកឡើងថា៖វា(ស្វា)កំពុងរៀនជំនាញថ្មីមួយ ព្រោះពីមុន នៅពេលដែលមនុស្សអាចចេញក្រៅបានធម្មតា វាមិនអាចអនុវត្ដបានទេ។ ការបិទប្រទេស បានផ្ដល់ពេលវេលាដ៏ល្អ ដើម្បីឲ្យវាអាចធ្វើអ្វី ដែលមិនធ្លាប់ធ្វើពីមុន។

ចំណែកឯអ្នកខ្លះទៀត បានភ្ញាក់ផ្អើលនឹងសកម្មភាពដ៏អស្ចារ្យនេះ ដោយនិយាយថា៖សត្វស្វាកំពុងបង្ហោះខ្លែង ប្រសើរជាងអ្វីដែលវាធ្លាប់ធ្វើពីមុន។មតិអ្នកប្រើប្រាស់បណ្ដាញសង្គម គួរឲ្យដឹងដែរថា ប្រទេសឥណ្ឌាទាំងមូល បានបិទតាំងពីថ្ងៃទី២៥ ខែមីនាមកម៉្លេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ហើយគ្រោងនឹងបើកឡើងវិញ នៅថ្ងៃទី៣ ខែឧសភា ខាងមុខ នេះបើយោងតាមប្រភពសារព័ត៌មាន CNN ។ គិតត្រឹមម៉ោង ២:៣០នាទីរសៀលថ្ងៃនេះ ប្រទេសឥណ្ឌា មានករណីឆ្លងសរុបចំនួន ១៧,២៥៦នាក់ ក្នុងនោះ មនុស្សចំនួន ២,៥៤៧នាក់ បានស្លាប់៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពពី khmerload

Leave a Reply

Your email address will not be published.