វិធីធ្វើនំទ្រាបបាយ យ៉ាងឆ្ងាញ់ពិសារ!

គ្រឿងផ្សំ៖-អង្ករដំណើប ៥កូនចានចង្កឹះ-ស្ករត្នោត ២៥០ក្រាម-អំបិល កន្លះស្លាបព្រាកាហ្វេ-ខ្ទិះដូង ៣កូនចានចង្កឹះ-ល្ងស កន្លះកូនចានចង្កឹះ។វិធីធ្វើ៖១.លាងអង្ករដំណើបឲ្យស្អាត រួចយកទៅដាក់ចំហុយឲ្យឆ្អិន។២.ដាក់ដាំខ្ទះដាក់ស្ករត្នោតចូលកូរឲ្យរលាយ រួចដាក់អំបិល និងខ្ទិះដូងចូលកូរចូលគ្នាឲ្យសព្វ ពុះហើយដាក់បាយដំណើបចូលច្របល់ចូលគ្នាឲ្យសព្វល្អប្រហែល ១៥-២០នាទី។

៣.បន្ទាប់មកយកថាស ចាន ឬពុម្ពសម្រាប់ដាក់នំ លាបប្រេងតិចៗឲ្យសព្វ (ដើម្បីកុំឲ្យស្អិតជាប់)ដាក់បាយដំណើបដែលលាយហើយចូលរាបឲ្យស្មើល្អ រួចរោយល្ងពីលើ ហើយកាត់ជាដុំៗតាមចំណូលចិត្ត។

ប្រភព៖NIMOL SHOP 2

Leave a Reply

Your email address will not be published.