មូលហេតុម្រាមដៃ របស់ក្មេងតូចម្នាក់នេះ កំបុត២ម្រាម អានហើយអាណិតខ្លោចចិត្ត… (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជា បានជ្រាបច្បាស់ ពីក្មេងប្រុសម្នាក់ ដែលកំពុងតែត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ស៊ែរតៗគ្នា ពីវីដេអូ ដែលបានបង្ហាញពីចរិតឆេវឆាវខ្លាំង ព្រមទាំង ភាពកំប្លែងតិចតួច របស់ក្មេងប្រុសរូបនេះ ប៉ុន្តែ ការពិតពីជីវិតរបស់ក្មេងប្រុសរូបនេះ បានធ្វើឲ្យមនុស្សជាច្រើន កាន់តែមានចិត្តអាណិតអាសូរ ផងដែរ ដែលដៃរបស់រូបគេ គឺកំបុត២ម្រាម ជាមួយនឹងរឿងអតីតដ៏សែនអាណិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ជាក់ស្ដែង កាលពីពេលថ្មីៗនេះ យោងតាម គណនីហ្វេសប៊ុក NyNy Rouy Infinity Brand ដែលបានបង្ហោះរូបភាព ព្រមទាំងសាររៀបរាប់ពី ជីវិតរបស់ក្មេងប្រុសរូបនេះ ដោយនៅក្នុងនោះ បានសរសេររៀបរាប់ថា៖អរគុណ​ បងប្អូន​អ៊ុំពូមីងទាំងអស់ក្នុងការខមិន​ ទាំងសរសើរទាំងស្រលាញ់​ ទាំងរិះគន់​ ក្នុង​នាមខ្ញុំជាម្តាយដឹងថាទឹកចិត្តរបស់បងប្អូន​ រិះគន់គឺចង់អោយគាត់ល្អ ការពិតគាត់មិនមែនជាក្មេងដែលពិបាកប្រដៅនោះទេ​ គាត់ជាក្មេងដែលល្អ​ណាស់​ ចេះគិតដូចមនុស្សចាស់​ នៅតូចមែនតែចេះស្រលាញ់អ្នកដ៏ទៃ​ ចូលចិត្តអាណិតគេ​ ចូលចិត្តធ្វើទាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តែខ្ញុំ​ទទួលស្គាល់ថាគាត់រៀងឆេវឆៅបន្តិច​ ជាពិសេសនៅពេលដែលគាត់ឃ្លាន​ គាត់អត់ដែលទារ​ញុំា​ដូចក្មេងដ៏ទៃទេ​ តែគាត់ច្រើនតែបញ្ចេញអាម្មណ៍មួរមៅតិចតួច​ តែនៅពេលដែលយើងដឹងហើយ​ ក៏រៀបចំអោយអីគាត់​ញុំា​ឆ្អែត​ គាត់ក៏​អារម្មណ៍​សប្បាយ​រីករាយ​ធម្មតា​វិញ​ ដោយសារកាលពីតូចអាយុ1ឆ្នាំ គាត់ធ្លាប់ឆក់ខ្សែភ្លើង តែគាត់ជាមនុស្សមានសំណាង​ណាស់​ដែលមិនស្លាប់ ត្រូវធ្វើការវះកាត់ពីរដង កាត់ម្រាមដៃអស់ពីរម្រាម ចឹងបានចិត្តគាត់រៀងឆេវឆៅ​ តែគាត់អត់ខឹងយូរទេ​ ខ្ញុំ​នៅជាមួយគាត់រាល់ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ខ្ញុំដឹងថាគាត់ខឹង​ តែគាត់អត់ចេះគុំគួនទេ​ តែខ្ញុំ​ជាម្តាយខ្ញុំតែងតែនិយាយល្អៗជាមួយគាត់​ ព្រៀនប្រដៅគាត់​ ប្រូក្រាមតែរឿងល្អៗចំពោះគាត់​ កម្រវៃគាត់ណាស់​ ដោយសារនឹកឃើញអតីតរបស់គាត់ ស្ទើរតែគ្មានជីវិតរស់នៅជាមួយពួកយើង ហើយខ្ញុំក៏អរគុណដល់បងប្អូនទាំងអស់គ្នាសំរាប់យោបល់នឹងដំបូន្មានល្អៗ ស្រលាញ់​អ្នកទាំងអស់គ្នានឹងមនុស្សរួមលោក ️។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារគណនីហ្វេសប៊ុក NyNy Rouy Infinity Brand ក្រោយពីបានជ្រាបបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើន បង្ហាញក្ដីអាណិត ស្រលាញ់ ព្រមទាំងលើកទឹកចិត្ត ទៅដល់ក្មេងប្រុសរូបនេះ ថែមទាំងសង្ឃឹមថា ក្មេងប្រុសរូបនេះ កាន់តែមានភាពវ័យឆ្លាត និងជាទីស្រលាញ់របស់អ្នករាល់គ្នា ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ប្រភព៖ NyNy Rouy Infinity Brand

Leave a Reply

Your email address will not be published.