អាជ្ញាធរព្រមានភ្លាម!! បន្ទាប់ពីប្រើឲ្យសត្វស្វាជិះកង់ ស្ពាយបំពង់បាញ់ថ្នាំសម្លាប់មេរោគ (មានវីដេអូ)

ថៃ៖ នៅប៉ុន្មានថ្ងៃមុននេះ សត្វស្វាមួយក្បាលមានអាយុប្រហែល ៦ឆ្នាំ បានសាងភាពភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់បណ្ដាញអុីនធឺណេតជាច្រើន តាមរយៈការជិះកង់ពាក់ម៉ាស់ ព្រមទាំងស្ពាយបំពង់បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណនៃសួនសត្វមួយ ស្ថិតក្នុងខេត្ដសាមុតប្រាកាន ប្រទេសថៃ។

យ៉ាងណាមិញ បន្ទាប់ពីរីដេអូនោះ ផ្ទុះរាលដាលកាន់តែខ្លាំងមក នៅថ្ងៃអង្គារនេះក្រុមអាជ្ញាធរ ក៏បានចុះទៅព្រមានម្ចាស់ស្វាដល់ទីតាំងតែម្ដង។ ហើយក្នុងដំណើរនេះ លោក Varawuth Silpa-archa ដែលជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងបរិស្ថានបានដឹកនាំក្រុមការងាររបស់លោកទៅកាន់សួនសត្វខាងលើ ដើម្បីបញ្ឈប់សកម្មភាពនេះ ក្រោយមានការរិះគន់ជាខ្លាំង ចាប់ពីថ្ងៃបុណ្យសង្ក្រានកាលសប្ដាហ៍មុន ដោយអះអាងថា ការធ្វើបែបនេះ អាចបង្កហានិភ័យដល់សុខភាពសត្វស្វា ហើយការងារនេះ គួរជាភារកិច្ចរបស់ក្រុមមន្ដ្រីតែប៉ុណ្ណោះ។

ទន្ទឹមនឹងបញ្ហានេះ លោក Uten Yangprapakorn ដែលជាប្រធានគ្រប់គ្រងការសម្ដែងរបស់សួនសត្វខាងលើ បាននិយាយថា៖សត្វស្វាចូលចិត្ដជិះកង់ ដូច្នេះហើយ ទើបខ្ញុំពាក់បំពង់នោះ ឲ្យវាស្ពាយតែម្ដង។ ខ្ញុំមិនបានបង្ខំសត្វឲ្យវាជិះកង់នោះទេ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published.