សូមចែករំលែកបន្តផង!!! មនុស្សស្លាក់ ឬខក់គួរសង្គ្រោះបន្ទាន់ដោយរបៀបណា ?
ការខក់នេះកើតឡើងនៅពេលមានរបស់អ្វីមួយស្ទះផ្លូវដង្ហើម៖-វាអាចជាការស្ទះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល ចំពោះមនុស្សធំ ការខក់កើតឡើងដោយសារអាហារ ចំពោះក្មេង វាអាក៏អាចកើតឡើងក្នុងការលេបរបស់អ្វីមួយដែរ ការខក់អាចជារឿងមួយគ្រោះថ្នាក់ដល់ជីវិតបានបើសិនជាគ្មានការជួយសង្គ្រោះបឋមទេ។
មូលហេតុ
-លេបអាហារដែលមានទំហំធំៗ ការលេបអាហារដែលមិនបានទំពារម៉ត់ល្អ ញ៉ាំអាហារលឿនពេក ការញ៉ាំ និងការនិយាយ ការញ៉ាំគ្រឿងស្រវឹងមុនពេលញ៉ាំអាហារ ពាក់ធ្មេញ មិនយកចិត្តទុកដាក់ចំពោះកូនតូចៗ ការដើរ ឬលេងនៅពេលមានអាហារក្នុងមាត់ រោគសញ្ញា-យកដៃច្របាច់កខ្លួនឯង ពិបាកដកដង្ហើម មានសម្លេងពេលកំពុងដកដង្ហើម មិនអាចក្អកបាន ស្បែក ក្រចក និងបបូរមាត់ប្រែទៅជាស្វាយសន្លប់
ការព្យាបាល
ប្រើវិធី Heimlich Maneuver និង CPR -2 Technique។បើសិនជាមនុស្សម្នាក់មិនអាចនិយាយបានទេ ចូរធ្វើវិធី Heimlich Maneuver។
វិធីនេះ គឺជាការសង្កត់បង្ខំឱ្យសន្ទះខណ្ឌ័ទ្រូង និងពោះ រុញទៅសួតវិញ បង្កើតជាការក្អកសប្បនិមិត្ត ការធ្វើ Heimlich Maneuver លើមនុស្សកំពុងតែឈរ ចូរឈរនៅពីក្រោយអ្នកជំងឺ ប្រអប់ដៃទាំងពីក្តាប់ចូលគ្នា ដាក់កណ្តាប់ដៃទាំងនោះនៅពីក្រោមឆ្អឹងជំនី ប៉ុន្តែត្រូវឱ្យមេដៃទៅមុន
ប្រើកម្លាំងប្រអប់ដៃមួយទៀតទប់កណ្តាប់ដៃមួយដែលប៉ះក្រោមឆ្អឹងជំនី ដៃដែលនៅសល់ធ្វើម៉េចមិនឱ្យប៉ះឆ្អឹងជំនីឡើយ ចូរប្រើកម្លាំងរុញកណ្តាប់ដៃចូលក្នុង និងឡើងលើចំនួនបួនដង ចូរធ្វើបែបនេះរហូតដល់អ្នកជំងឺខ្ជាក់របស់ដែលឆ្លាក់នោះចេញរួច៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស