របៀបធ្វើបង្អែមបបរគ្រាប់ឈូក!

ឈូក​គឺ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​គេ​អាច​យក​មក​កែ​ច្នៃ​បាន​ច្រើន​ជា​ពិសេស​នោះ​គឺ​បង្អែម​តែ​ម្តង។គ្រឿងផ្សំ៖-គ្រាប់ឈូក ស្ងោរបកសំបកចេញពុះជាពីរ-គ្រាប់ឡុកឈិត–សណ្តែកបាយ

ស្ងោរឲ្យផុស-ខ្ទិះដូង(ដើម)១ចានគោមតូចល្មមដាក់ក្នុងឆ្នាំងខ្លះពេលដួសញាំខ្លះ-ខ្ទិះដូង(ចុង)១ចានគោមធំ–ស្ករស-អំបិល១ចុងស្លាបព្រាកាហ្វ។វិធីធ្វើ៖១.​​មុន​​ដំ​បូង​អ្នក​ត្រូវ​យក​ឆ្នាំង​ចាក់​ខ្ទិះ​ដូង​(ចុង)​ចូល​ទៅ​ក្នុង​ឆ្នាំង​ដាក់​ដាំ​ទឹក​ខ្ទិះ​ឲ្យ​ពុះ​សិន។

២.​ពេល​ដែល​ទឹក​ខ្ទិះ​ពុះ​ហើយ​ដាក់​គ្រាប់​ឈូក​ សណ្តែកបាយ​ ស្ករស ឡុក​ឈិត​កូរ​វា​បន្តិច​សិន​រួច​គ្រប​។៣.​ពេល​ដែល​ពុះ​ដាក់​ខ្ទិះ​ដូង​ចូល​(ដើម)ទុក​មួយ​សន្ទុះ​ឲ្យ​ពុះ​ម្តង​ទៀត​ជា​ការ​ស្រេច​ ពេល​នោះ​អ្នក​និង​អាច​ដួស​ដាក់​ចាន​ញាំ​បាន​ដោយ​ដាក់​ខ្ទិះ​ដើម​ចូល​បន្តិច​ផង​ដែរ។

ប្រភព៖លោកពូEang Sophalleth

Leave a Reply

Your email address will not be published.