ប៉ូវកម្លាំងណាស់!!! ស៊ុបឆ្អឹងជំនីជ្រូកជាមួយមើមឈូក
គ្រឿងផ្សំ៖–ឆ្អឹងជំនីជ្រូក កន្លះគីឡូ–សណ្ដែកដីឆៅ ១ចានចង្កឹះ–ការ៉ុត ១– មើមឈូក ២– ពុទ្រាក្រៀម – Wolfberries ដួស១ស្លាបព្រាបាយ (រកទិញក្នុងផ្សាទំនើប)–អំបិល កន្លះស្លាបព្រាបាយ – Huiji waist tonic ១ កូនកូនកែវតូចល្មម។
វិធីធ្វើ៖–ស្ងោឆ្អឹងជំនីជ្រូកឲ្យឆ្អិនល្មម សឹមស្រង់ចេញដាក់ក្នុងឆ្នាំង១ទៀត រួចដាក់ សណ្ដែកដី ការ៉ុត មើមឈូក ពុទ្រាក្រៀម ផ្លែWolfberries រួចចាក់ទឹកចូលឲ្យលិច។
បន្ទាប់មកដាក់អំបិល រួចរម្ងាស់វាឲ្យឆ្អិន ហើយដាក់ទឹក Huiji waist tonic ចូលជាការស្រេច។ បញ្ជាក់៖ គ្រឿងផ្សំអាចដាក់តាមកានិយមប្រចាំគ្រួសា បន្ថែមម្សៅស៊ុប ស្ករ រឺរ៉ុតឌី បង់ស្លឹកតាំងឆាយដើម្បីបង្កើនរសជាតិកាន់តែឆ្ងាញ់។
ប្រភព៖នីតា page