មិនពិបាកធ្វើអីណា! របៀបធ្វើទឹកសណ្តែកខៀវខ្ទិះដូង

គ្រឿងផ្សំ​មានដូចជា៖-សណ្ដែកខៀវ(យកសំបកចេញ)កន្លះគីឡូ-ខ្ទិះដូង(យកទាំងក្បាលខ្ទិះ និងចុងខ្ទិះ១,៥លីត្រ)-ស្លឹកតើយ ១៥សន្លឹក (កិនលាយជាមួយនឹងទឹក​ រួចពូតត្រងយកទឹក១,៥លីត្រ)។

-ស្ករស៥ខាំ អំបិល១,៥ស្លាបព្រាកាហ្វេ។ (បើបងប្អូនមិនចូលចិត្តផ្អែមដាក់ស្ករសតែ ៣ខាំបានហើយ)។វិធីធ្វេី ១.យកសណ្តែកបាយ ត្រាំទឹកចោលឱ្យរីក(រយៈពេលត្រាំប្រហែល៣ម៉) រួចលាងឱ្យស្អាត បន្ទាប់មកយកវាមកចំហុយ ឬដាំឱ្យឆ្អិន(ទុកវាឱ្យត្រជាក់)។

២. យកទឹកដែលចម្រាញ់ចេញពីស្លឹកតើយ ឬខ្ទិះដូងក៏បានលាយជាមួយនឹងសណ្ដែកឆ្អិន កិនក្រឡុកវាកុំឱ្យម៉ត់ខ្លាំងពេក។ ៣.ចាក់ល្បាយទាំងអស់លាយបញ្ចូលគ្នាទៅក្នុងឆ្នាំង បន្ទាប់មកបេីកភ្លេីង​មធ្យម រួចកូរអេាយសព្វ​ រហូតទាល់តែពុះ​។

ទុកវាឱ្យត្រជាក់ល្មម ទើបដួសដាក់កែវឬ ច្រកចូលដបជាការស្រេច បញ្ជាក់:ប្រិយមិត្តអាចបន្ថែម ឬ បន្ថយគ្រឿងផ្សំរសជាតិទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។

ប្រភព៖ម៉ែអូនរាជ អ៊ូច ស្រីទូច

Leave a Reply

Your email address will not be published.