សាកល្បងបានបងប្អូន! វិធីធ្វើពោតកំបោរ

គ្រឿងផ្សំ៖ពោតស ១គីឡូ(ពោតទុំ) កំបោរ ២ស្លាបព្រាបាយ ស្ករស ៥ស្លាបព្រាបាយ អំបិល ១ស្លាបព្រាកាហ្វេ ល្ងស ១ស្លាបព្រាបាយ(លីងឲ្យឈ្ងុយ) ដូងកោស។វិធីធ្វើ​៖១.យកពោតដាក់ត្រាំទឹកកំបោរចោល ២០-២៥នាទី។

២.យកពោតដែលត្រាំទាំងទឹកកំបោរនោះ យកទៅដាក់ស្ងោរហូតទាល់តែពោតមើលទៅប្រេះហើយរបក សំបក ទើបយកទៅលាងទឹកកំបោរចេញឲ្យអស់ជាតិកំបោរ ហើយមើលទៅពោតឡើងស។៣.យកពោតនោះយកទៅស្ងោរម្តងទៀតឲ្យរីក រួចចាក់ទឹកចេញទុកតែបន្តិចបានហើយបន្ថយកំដៅ (ដាក់កំដៅបន្តិចៗ)ឬអាចស្រង់ពោតចេញយកមកញ៉ាំតែម្តងក៏បានដែរ។

៤.យកចានដាក់លាយ ស្ករស ល្ង និងអំបិល លាយចូលគ្នាឲ្យសប់។ ៥.បន្ទាប់មកយកពោតដែលបានស្ងោរឆ្អិនដាក់ក្នុងចាន រួចយកស្ករស ល្ង និងអំបិលដែលបានលាយហើយ ដាក់រោយពីលើពោត ហើយដាក់ដូងកោសពីលើបានញ៉ាំជាការស្រេច។

សម្រួលអត្ថបទដោយ៖ស្រីពៅ ប្រភព៖eangsophalleth

Leave a Reply

Your email address will not be published.