ល្អមើលមែន!!! បុរសវ័យក្មេង ជនជាតិអាល្លឺម៉ង លង់ស្នេហ៍ដកចិត្តមិនរួច ពីនារីម្នាក់ ធ្វើការជាស្រីបារ… (មានវីដេអូ)

កម្សាន្ត៖ ខ្សែភាពយន្តមួយដែលមានចំណងជើងថា “Same Same But Different” របស់ប្រទេសអាល្លឺម៉ង់ ដែលធ្វើការចាក់បញ្ចាំងលើកដំបូងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១០ បើគិតមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំទៅហើយ ទើបមានការចាប់អារម្មណ៍ជាថ្មី ដោយក្នុងនោះមានតួរសម្តែងថៃ ដើរតួរជាឈ្មោះ ស្រីកែវ ជាមួយតួប្រុសជាជនជាតិអាល្លឺម៉ង។

នៅក្នុងសាច់រឿងមួយនេះគឺដំបូងឡើងបុរសជនជាតិអាល្លឺម៉ង មានដំណើរកម្សាន្តមួយឆ្លងកាត់តំបន់អាស៊ី បន្ទាប់ពីលោកបញ្ចប់ការសិក្សា។ដំណើរកម្សាន្តមួយនេះលោកបានលង់ស្នេហ៍នារីដ៏ស្រស់ស្អាតមា្នក់នេះភ្លាម។ លោកបានជួបគ្នាជាមួយនាង នៅយប់ដំបូង នៅកន្លែងដែលនាងបានធ្វើការ ជាស្រីបារ (bargirl) លោកតែងតែចំណាយពេលវេលាភាគច្រើនជាមួយនាង ព្រមទាំងបានយល់ចិត្តថ្លើមគ្នាទៀតផង។

ក្រោយពេលលោកត្រឡប់ទៅប្រទេសអាល្លឺម៉ងវិញ លោកបានគិតថា នឹងព្យាយាមទទួលខុសត្រូវគ្រប់បែបយ៉ាង និងរស់នៅជាមួយនាងជារៀងរហូត។ តោះដើម្បីកុំឲ្យខាតពេលយូរ ថាសាច់រឿងមួយនេះល្អមើលយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា ហើយយើងខ្ញុំក៏សុំទោសផងដែរចំពោះកំហុសឆ្គងណាមួយដោយអចេតនា ហើយបើអត្ថបទនេះ ធ្វើអោយប៉ះពាល់អារម្មណ៍បងប្អូន យើងនឹងព្យាយាមកែតម្រូវ សូមអរគុណ៕

Leave a Reply

Your email address will not be published.