ប្តីបង្រៀនប្រពន្ធបើកឡានថ្មីៗ ភ្លាត់ស្នៀតធ្លាក់ចូលអាងទឹក!!!

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ នៅចំណុចលើខ្នងអាង ស្ពានទី១ រមណីយដ្ឋានអាងត្រពាំងថ្មស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយរថយន្តមួយគ្រឿងបានហោះធ្លាក់ចូលអាងទឹកមួយកន្លែងប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានបញ្ជាក់ថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រា ក់ពាក់ស្លាកលេខ ភ្នំពេញ 2A-9331 បើកពីកើតទៅលិច ។

មកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកអ្នកលក់ឈូ ក លើ ខ្នងអាងពេញទំហឹងបណ្តាលអោយធ្លាក់ទាំងមនុស្ស ទាំងរថយន្ត ចូលទៅក្នុងទឹកអាង តែម្តង ។ជុំវិញបញ្ហានេះ លោក យ៉ត សុ ផល អធិការនគរបាលស្រុកភ្នំស្រុក បានអោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ រួមមាន ៖ទី១ ឈ្មោះ ព្រីញ ដា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ បែកក្រោមត្របកភ្នែកខាងឆ្វេង ។ទី២ ឈ្មោះ លាង ភាឡៃ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាប្តីរស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់រលាត់ជញ្ជើមឆ្វេងជាម្ចាស់រថយន្ត ។

ទី៣ ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាអ្នកឈូក រងរបួសធ្ងន់ ។លោកអធិការ បានអោយដឹងទៀតថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដោយស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺ ដោយសារឈ្មោះ ព្រីញ ដា ទើបរៀនបើកបរថ្មីៗ ដោយខ្វះការប្រុងប្រយ័ត្ន ៕

Leave a Reply

Your email address will not be published.