ពូកែទុកមែន!!! លោកតាសក់វែងកណ្តាញ់ជាង៤០ឆ្នាំ ប្រវែងជិត២ម៉ែត្រ

ឥណ្ឌា៖លោកតា Sakal Dev Tuddu មានអាយុ ៦៣ឆ្នាំ ជាអ្នករស់នៅស្រុក Munger ភាគខាងកើតរដ្ឋ Bihar ប្រទេ សឥណ្ឌា។ លោកតា Sakal Dev បានទុកសក់របស់គាត់ដោយមិនដែលកក់លាងសម្អាត និងកាត់ចេញ អស់រយៈពេលជាង៤០ឆ្នាំមកហើយ រហូតទាល់តែសក់របស់គាត់កណ្ដាញ់ចូលគ្នាដូចសម្បកឈើ ខណៈបើគិតមកទល់ពេលនេះ វាមានប្រវែងប្រហែល ១,៨ម៉ែ ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លោកតាវ័យចំណាស់ជនជាតិឥណ្ឌាម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថា លោកតាអាចរក្សាទុកសក់កណ្ដាញ់បានយ៉ាងវែងអន្លាយ មិនខ្ចីកក់ មិនខ្ចីកាត់ អស់រយៈពេលជាច្រើនឆ្នាំ ជាមួយនឹងហេតុផលដ៏មិនគួរឲ្យជឿ។បើតាមការឲ្យដឹងពីលោកតា Sakal Dev បាននិយាយថា មូលហេតុដែលរូបគាត់រក្សាទុកសក់វែងបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក៏ដោយសារតែ កាលពីប្រមាណជា ៤០ឆ្នាំមុន លោកតាបានដេកយល់សប្តិឃើញថា សក់របស់គាត់ស្រាប់តែរួញ ឬត្បាញចូលគ្នាដោយខ្លួនឯង ហើយក៏មានព្រះជា ម្ចាស់ (ឬអាទិទេព) មកជួបនឹងលោកតាទៀតផង។នៅក្នុងយល់សប្តិនោះ ព្រះជាម្ចាស់បានប្រាប់គាត់ថា កុំឲ្យកាត់សក់នេះចេញឲ្យ សោះ ទើបចាប់តាំងពីពេលនោះមក លោកតាក៏បានសម្រេចចិត្តថា នឹងទុកវាឲ្យវែងបែបនេះរហូតដល់ថ្ងៃស្លា ប់តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នេះក៏ព្រោះលោកតាមានជំនឿថា ប្រហែលជាអំណោយ ឬជាការប្រទានពរដ៏ពិសេសមួយរបស់ព្រះមកកាន់គាត់ហើយ។ ហើយប្រសិនណាបើលោកតា មិនជឿ ឬមិនធ្វើតាមនោះ ក៏ទំនងនឹងអាចកើតមានរឿងមិនល្អដល់លោកតាក៏ថាបាន។លោកតា Sakal Dev បានឲ្យដឹងទៀតថា លោកតាក៏បានលះបង់នូវការផឹកស្រា និងការជក់បារី ក៏ដូចជាការប្រព្រឹត្តនូវអំពើមិនល្អ ដើម្បីជាការគោរពយ៉ាងស្ម័គ្រស្មោះអស់ពីចិត្តដល់ព្រះជាម្ចាស់ ឬអាទិទេព។ប្រភពដដែលបន្តថា អ្នកជិតខាងផ្ទះលោកតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេក៏ថែមទាំងបានដាក់ឈ្មោះផ្សេងឲ្យលោ កតាថា «Mahatma Ji» ដែលជាការតំណាង ឬការបញ្ជាក់ពីការគោរពមួយដល់លោកតា ទៅលើភាពបរិសុទ្ធ (ចិត្តបុណ្យ) និងអាកប្បកិរិយាដ៏ល្អប្រពៃដែលលោកតាមានផងដែរ។លើសពីនេះ លោកតាក៏ត្រូវបានគេស្គាល់ថា ជាអ្នកព្យាបាលតាមបែបបុរាណម្នាក់ និងដើររៀបចំធ្វើកិច្ច (ឬព្យាបាល) តាមផ្ទះ ដល់គូស្វាមីណាដែលគ្មានបុត្រថែមទៀតផង (មានអ្នកកាន់)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សឹងតែជារៀងរាល់ថ្ងៃ លោកតា Sakal Dev តែងតែមានមនុស្សម្នាជាច្រើនមកជួប ឬសួរសុខទុក្ខជាហូរហែ ខ្លះមកដើម្បីចង់ថតរូបជាមួយនឹងលោក តា ខណៈឯលោកតាក៏ទទួលស្វាគមន៍ពួកគេ ដោយចិត្តរីករាយដូចគ្នា។គួរឲ្យដឹងផងដែរថា លោកតា Sakal Dev ធ្លាប់បម្រើការនៅនាយកដ្ឋានព្រៃឈើក្នុងតំបន់ អស់រយៈពេល ៣១ឆ្នាំ ។ សព្វថ្ងៃលោកតារស់នៅជាមួយនឹងភរិយាឈ្មោះ Rupiya Devi មានកូនប្រុស៣ ស្រី៣ និងចៅៗចំនួន៧នាក់ផងដែរ។លោកតាថា ប្រពន្ធរបស់គាត់មិនដែលមានបញ្ហាអ្វីទើសទាស់ ជាមួយនឹងសក់របស់គាត់នោះឡើយ។ គ្រប់គ្នាគោរព និងស្រលាញ់ចូលចិត្តលោកតាគ្រប់ៗគ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Leave a Reply

Your email address will not be published.