របៀបធ្វើត្រីប្រម៉ាចំហុយសាច់ជ្រូកចិញ្ច្រាំ!

របៀបធ្វើត្រីប្រម៉ាចំហុយសាច់ជ្រូកចិញ្ច្រាំ គ្រឿងផ្សំ – សាច់ត្រីប្រម៉ា 1ខាំ – សាច់ជ្រូកជាប់ខ្លាញ់ 4 ខាំ – ពងទា 2ឬ3 គ្រាប់ – ខ្ទឹមសបក 3ឬ5 កំពិស – ស្លឹកខ្ទឹម កាត់កង់ៗខ្លីៗ-ស្ករត្នោត ឬស្ករស – ប៊ីចេង – ម្សៅស៊ុបខ្នរ។ បន្លែអន្លក់រួមមាន – ត្រសក់ – ស្ពៃក្តៅ – សណ្ដែកគួរ – ត្រប់ – ពពាយ ឬបន្លែផ្សេងៗតាមចំណូលចិត្ត។

វិធីធ្វើ:1- ចិញ្ច្រាំសាច់ជ្រូកឲ្យម៉ដ្ឋល្អ បន្ទាប់មក យកត្រីប្រម៉ាវះយកតែសាច់ រួចចិញ្ច្រាំអោយម៉ត់ ដូចគ្នា។ 2- ចិញ្ច្រាំខ្ទឹមស ឲ្យល្អិត រួចយកសាច់ជ្រូក និងត្រីប្រម៉ាលាយគ្រឿងផ្សំចូលគ្នា ដាក់ស្ករ ប៊ីចេង ម្សៅស៊ុបខ្នរ រោយស្លឹកខ្ទឹម រួច លាយនឹងពងទា លាយចូលគ្នាឲ្យសព្វគ្រប់គ្រឿងរួច យកទៅចំហុយជាការស្រេច៕

Leave a Reply

Your email address will not be published.