របៀបធ្វើ ស្ងោរជ្រក់ត្រី!!!

គ្រឿងផ្សំ:
-ត្រីច្រកែង ឬត្រីអ្វីដែលអ្នកចូលចិត្ត០.៥គក
-គល់ស្លឹកគ្រៃ១គល់

-រំដេង១ដុំ(ប៉ុនមេដៃ)
-ជីនាងវង-ជីរណា-ស្លឹកខ្ទឹម-ក្រូចឆ្មា១ផ្លែ។

របៀបធ្វើ
-លៀងសំអាតរួចរាល់ ទាំងផ្នែកសាច់និងគ្រឿងផ្សំ ដាក់តាមអន្លើរ។
-ដាក់ដាំទឹកព្រមទាំងបង់គល់ស្លឹកគ្រៃ និងរំដេង(ដំរួច)ចូលឆ្នាំង។

-ទឹកពុះដាក់ត្រីចូលទុកឲពុះឆ្អឹនល្អ-សឹមដាក់ទឹកត្រី២ស្លាបព្រាបបាយ ព្រមទាំងបង់អំបិល ប៊ីចេង ស្ករបន្តិច(ភ្លកមើលល្មម)សឹមដាក់ចុះ។

-ដួសដាក់ចាន រួចយកជីនិងស្លឹកខ្ទឹមដែលហាន់រួចរោយពីលើ និងច្របាច់ក្រូចឆ្មាលំអរដោយម្ទេសជាការស្រេច។ ស្ងោជ្រក់ត្រីត្រូវបានគេនិយមបរិភោគជាមួយបាយ សម្រាប់អ្នកចូលចិត្តជូរអាចថែមក្រូចឆ្មារបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែមទៅតាមចំណង់ចំណូលចិត្ត៕

ប្រភព៖មុខម្ហូបខ្មែរ

Leave a Reply

Your email address will not be published.