ជូនពរបានជោគជ័យ!!! ធ្លាប់បាក់ឆ្អឹងជាង ៣០០ ដងក៏ពិតមែន តែបុរសម្នាក់នេះ ប្ដេជ្ញាដណ្ដើមយកមេដាយមាសក្នុងព្រឹត្តិការណ៍កីឡា Paralympic

ឥណ្ឌា៖ បុរសដែលជាជនពិការម្នាក់ និងជាអ្នកដែលស្រលាញ់ការហែលទឹក ឈ្មោះថា Moin មានវ័យ ២០ ឆ្នាំ រស់នៅ ខាណាតាកា ប្រទេសឥណ្ឌា ដែលគេស្គាល់ថា គឺជាមនុស្សដែលមានរាងកាយខុសប្រក្រតី ដោយសារការកើតជំងឺដ៏កម្រមួយឈ្មោះថា Osteogenesis imperfecta ដែលគេស្គាល់ជាទូទៅថាជា ”ជម្ងឺពុកឆ្អឹង” ។

Moin ជាមនុស្សម្នាក់ដែលតស៊ូខ្លាំងណាស់ ថ្វីត្បិតតែគាត់មានជំងឺបែបនេះ ហើយឆ្អឹងរបស់គាត់ធ្លាប់បានបាក់ជាង ៣០០ ដងក៏ដោយ ក៏ Moin នៅតែព្យាយាមហ្វឹកហាត់នៅផ្ទះរបស់ខ្លួនជាប្រចាំផងដែរ ដោយសារមិនអាចទៅរៀននៅសាលាបាន។ សព្វថ្ងៃ Moin បានដាក់គោលដៅយកមេដាយ លើកទី ២២ របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកខាងមុខនេះផងដែរ។

Moin ដែលមានគណនី Twitter ផ្ទាល់ខ្លួនហើយមានអ្នក Follow ជាង ១៥,០០០ នាក់ បានរៀបរាប់ពីរឿងរ៉ាវរបស់គាត់នៅលើគណនី Twitter ថា មុនដំបូងគាត់មិនអាចទៅហែលទឹក ហើយក៏មិនអាចទៅប្រកួតបានឡើយ គឺគាត់រួមទាំងមិត្តភក្ដិរបស់គាត់បានត្រឹមតែមើលការប្រកួត តាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។

តែជីវិតរបស់គេបានផ្លាស់ប្ដូបន្ទាប់ពីបានជួបគ្រូបង្វឹកកីឡាហែលទឹកម្នាក់ លោក Umesh Kalghatgi បានបង្ហាត់រូបគេ រហូតក្លាយជាអ្នកហែលទឹកដ៏ពូកែម្នាក់ប្រចាំសាលាទៀតផង។

ម៉្យាងវិញទៀត បើតាមការឲ្យដឹងពីម្ដាយរបស់ Moin គឺ Kouser ថា សព្វថ្ងៃកូនរបស់គាត់កំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅសាកលវិទ្យាល័យមួយក្នុងតំបន់ទៀតផង។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published.