វិធីធ្វើសង់ខ្យាល្ពៅ!

គ្រឿងផ្សំ៖
ល្ពៅ
ខ្ទិះដូង
ស្ករស (ប្រើស្ករត្នោតក៏បាន តាមចំណូលចិត្ត)

ពងទា រឺ ពងមាន់ តាមចំណូលចិត្ដ
អំបិល
ស្លឹកតើយ ( បើចង់បានរសជាតិស្លឹកតើយ)។

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH Sophalleth (www.eangsophalleth.com)

វិធីធ្វើ៖

យកល្ពៅទុំទាំងមូល ខ្វៀលក្បាលចេញ ( កុំធំពេក )

យកស្លាបព្រា កោសបណ្ដូលចេញ

លាងទឹកចេញអោយស្អាត

ផ្កាប់អោយស្រស់ទឹកអស់ ហើយទុកមួយអន្លើ

យកខ្ទិះដូងដាក់ចូលក្នុងចានធំមួយ (បើចង់បានរសជាតិស្លឹកតើយ ត្រូវកិនស្លឹកតើយអោយម៉ដ្ឋ រួចច្រោះយកទឹក)

លាយជាមួយស្ករស ពងទា និ អំបិលបន្តិច

វាយបញ្ចូលគ្នាអោយឡើងពពុះខ្លាំង ( ភ្លក់មើលអោយផ្អែម ) ទើបចាក់ក្នុងល្ពៅអោយពេញល្មម

ច្រោះយកតែទឹក ចាក់ទឹកដែលបានច្រោះនោះចូលក្នុងល្ពៅ ដាក់ចំហុយអោយឆ្អិន

ទុកអោយត្រជាក់ យកកាំបិតកាត់រៀបដាក់ចាន ជាការស្រេច។

ប្រភព៖Sok Samnang

Leave a Reply

Your email address will not be published.