វិធីធ្វើដំណាប់កន្ទួត!!!
ជូនសម្រាប់បងប្អូនកសិករអាចកែច្នៃកសិផលដែលបងប្អូនមានដើម្បីបង្កើនប្រាក់ចំណូល។
*គ្រឿងផ្សំ៖កន្ទួត កំបោរ ស្ករស អំបិល។
* វិធីធ្វើ៖
លាងកន្ទួតលាងអោយស្អាត យកទៅឈ្លីនៅលើចង្អេរ អោយចេញទឹក អោយសាច់រាងទក់ យកហាលថ្ងៃ ពីរបីម៉ោង យកកន្ទួតទៅត្រាំទឹកកំបោរ ៣០នាទី ស្រង់ឡើងទុកអោយស្រស់ទឹក
ឆឹងស្ករ លាយអំបិលចុងចង្កើស អោយក្រហមងៅ ឡើងជើងអង្រ្កង ចាក់កន្ទួតចូល រំងាស់ ប្រហែលពីរម៉ោង អោយស្ងួតដាច់ទឹកអស់ បើរំងាស់ស្ងួតល្អ អាចទុកដំណាប់បានរាប់ខែ មិនចេះខូចឡើយ៕
ប្រភពពី eangsophallet