គួរជឿបានទេ? បុរសម្នាក់ ផឹកទឹកនោមរបស់ខ្លួន និងយកលុបមុខ អះអាងថាអាចជាសះស្បើយពីជំងឺបាក់ទឹកចិត្ត និងធ្វើឲ្យក្មេងជាងវ័យ

អង់គ្លេស៖ លោក Harry Matadeen វ័យ៣២ឆ្នាំ ជាគ្រូបង្វឹកផ្នែកសុខភាព មកពីទីប្រជុំជន Farnborough បានអះអាងថា រូបគាត់ផ្ទាល់ជាសះស្បើយពីជំងឺបាក់ទឹកចិត្ត និងសុខភាពល្អជាងមុន ចាប់តាំងពីគាត់បានផឹកទឹកនោមរបស់ខ្លួនជារៀងរាល់ថ្ងៃ។លោក Harry Matadeen បានឲ្យដឹងថា គាត់ចាប់ផ្ដើមអនុវត្តវិធីសាស្ត្រខាងលើនេះ តាំងពី៤ឆ្នាំមុនម៉្លេះ បន្ទាប់ពីបានអានអំពីអត្ថប្រយោជន៍នៃទឹកនោម។ ក្នុងមួយថ្ងៃ គាត់បានផឹកទឹកនោមចំនួន២០០មីលីលីត្រ ដែលផ្អាប់ទុកពី២សប្ដាហ៍ទៅដល់១ខែ និងលាយជាមួយនឹងទឹកនោមថ្មី។

ជារៀងរាល់ព្រឹក គាត់តែងតែយកទឹកនោម មកលុបលាងមុខ និងមាស្សាថ្មមៗ ដោយអះអាងថា វាជួយឲ្យគាត់ក្មេងជាងវ័យ រហូតដល់មានមនុស្សមួយចំនួន មិនជឿថាគាត់ស្ថិតក្នុងវ័យ៣២ឆ្នាំឡើយ។ គាត់យល់ស្របថាដំបូងឡើយ វាមានរសជាតិពិបាកនឹងទទួលយក ប៉ុន្ដែយូរៗទៅ គាត់ពិតជាចូលចិត្តខ្លាំងណាស់។

យ៉ាងណាមិញ លោក Harry ក៏បានបង្កើតនូវសៀវភៅចំនួនពីរក្បាលដែលស្ដីពីអត្ថប្រយោជន៍នៃទឹកនោម គោលបំណងចង់ឲ្យអ្នកអាន បើកចិត្តទទួលយកនូវការព្យាបាលដោយទឹកនោម ជំនួសពីការប្រើប្រាស់ថ្នាំពេទ្យ។គួរឲ្យដឹងដែរថា ទឹកនោមមានជាតិទឹកប្រមាណ៩៥ភាគរយ ចំណែក៥ភាគរយទៀត មានសារធាតុចិញ្ចឹមដូចជា កាល់ស្យូមនិងដែក។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published.