វិធីធ្វើបង្អែមលតស្លឹកតើយ ផ្អែមត្រជាក់ចិត្ត!

គ្រឿងផ្សំ៖-ម្សៅអង្ករ ២០០ក្រាម-ទឹកស្លឹកតយ ៥០០មីលីលីត្រ-អំបិល កន្លះស្លាបព្រាកាហ្វេ-ទឹក ៦០០មីលីលីត្រ-ខ្ទិះដូង ៤០០មីលីលីត្រ-ស្ករត្នោត ៤០០ក្រាម(ស្ករដុំ)-ល័ក្ខពណ៌បៃតង ២-៣តក់(ដាក់ឬមិនដាក់តាមចំណូលចិត្ត)ដាក់នៅពេលលាយទឹកជាមួយម្សៅ-ម្សៅពោត ១ស្លាបព្រាបាយកន្លះ។

វិធីធ្វើ៖១.មុនដំបូងអ្នកត្រូវមានឆ្នាំងមួយយកមកដាក់ម្សៅ អំបិល និងទឹកស្លឹកតយបន្ទាប់មកកូរវាឲ្យរលាយ។២.បន្ទាប់ពីកូរវាឲ្យរលាយរួចហើយ ត្រូវយកទៅដាក់ដាំហើយកូរបន្តទៀតរហូតទាល់តែឆ្អិនល្អ ស្មានមើលប្រហែលជា ៣០ នាទីទើបអ្នកលើកវាចេញ។

៣.បន្ទាប់ពីនោះមកអ្នកត្រូវយកពុម្ពដែលសម្រាប់ធ្វើលតរួចហើយយកម្សៅដែលបានកូរឆ្អិនដួសដាក់ក្នុងពុម្ពនោះបន្ទាប់មកយកសំភារៈសង្កត់ដែលគូរគ្នាជាមួយពុម្ពសង្កត់ពេលនោះអ្នកនិងទទួលបានជារាងបង្អែមលត នៅពេលដែលធ្វើត្រូវមានទឹកដែលមានទឹកកកដាក់ត្រង់ពីក្រោម។

៤.វិធីធ្វើទឹកខ្ទិះដូង និងទឹកស្ករ ត្រូវមានឆ្នាំង រួចចាក់ខ្ទិះដូង ម្សៅពោត អំបិល ១ចុងស្លាបកាហ្វេកូរបញ្ចូលគ្នាទុកដោយឡែកសិន បន្ទាប់មកយកឆ្នាំងមួយទៀតដាក់ស្ករត្នោត អំបិល ១ចុងស្លាបកាហ្វេ និងដាក់ទឹកឲ្យលិចស្ករប្រហែល ១លីត បន្ទាប់មកទៀតយកទៅដាក់ដាំឲ្យពុះទាំងពីរដូចគ្នាជាការស្រេច។

ប្រភព៖មេផ្ទះHousewife

Leave a Reply

Your email address will not be published.