របៀបធ្វើតាប៉ែខ្មៅ ដោយខ្លួនឯង!!!
គ្រឿងផ្សំ៖
– អង្ករដំណើបខ្មៅ ១កំប៉ុង(កំប៉ុងទឹកដោះគោខាប់)
– មេដំបែ ២គ្រាប់
– ដូងខ្ចី(មានសាច់ក្រាស់គួរសម)កោសហើយ មួយចានចង្កឹះ (មិនទាន់ត្រូវការភ្លាមទេ ទាល់តែត្រប៉ែអាចញ៉ាំបានទើបត្រូវការ)។
វិធីធ្វើ៖ដាំបាយដំណើប៖អង្ករដំណើបខ្មៅងាយស្រួលដាំជាងអង្ករដំណើបស គឺយើងដាំដូចដាំបាយអង្ករខ្សាយធម្មតា។
ទុកបាយដំណើបដែលឆ្អិនហើយអោយត្រជាក់។
យកមេដំបែបុកអោយម៉ត់ រួចរោយលើបាយដំណើប។
រួចគ្របអោយជិត រុំក្រណាត់ឬថង់ធ្វើយ៉ាងណាអោយហប់។ទុករយះពេល២ រឺ៣ថ្ងៃអាចញ៉ាំបានហើយ។
ពេលរៀបញ៉ាំដាក់ដូង ជាការស្រេច។
ប្រភព៖Good foods