ឥណ្ឌាទើបតែបំបែកកំណត់ត្រាពិភពលោកហ្គីណេសក្ដៅៗជាមួយនឹង… (មានវីដេអូ)

ឥណ្ឌា៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកធ្វើនំរាប់រយនាក់របស់ឥណ្ឌា បានប្រមូលផ្ដុំគ្នាធ្វើនំខេកវែងជាងគេបំផុតមួយ ដែលមានប្រវែងលាតសន្ធឹងជាង ៦ គីឡូម៉ែត្រ។ក្រោមការរៀបចំឡើងដោយសមាគមអ្នកធ្វើនំ ខេលីរ៉ា បានប្រមូលចុងភៅមកពីគ្រប់ទិសទីប្រមាណ ១,៥០០ នាក់ ធ្វើនំខេកមួយដែលមានប្រវែងប្រហែល ៦,៥០០ ម៉ែត្រ បានដាក់តំរៀបតៗគ្នាលើតុ​​​​​ចំនួនរាប់ពាន់តុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅតាមដងផ្លូវក្បែរទីសក្ការៈបូជាមួយកន្លែង ក្នុងទីក្រុង Thrissur នៃរដ្ឋ Kerala។

នំខេកដ៏វែងបំផុតមួយនេះ មានទទឹង និងកម្ពស់ប្រវែង ១០សង់ទីម៉ែត្រដូចគ្នា និងមានទម្ងន់សរុបប្រមាណ ២៧,០០០ គីឡូក្រាម ដែលបានធ្វើឡើងដោយប្រើស្ករ និងម្សៅ ១២,០០០ គីឡូក្រាម។យោងតាមអគ្គលេខាធិការ BAKE លោក Naushad បានមានប្រសាសន៍ថា៖

នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់យើង ដែលចង់បង្ហាញពីជំនាញរបស់យើងមួយនេះឲ្យពិភពលោកបានដឹង។ យើងធ្វើវាឡើងដោយធានាពីអនាម័យ និងរសជាតិ។គួរឲ្យដឹងផងដែរថា នំខេកខាងលើនេះ នឹងស្នងដំណែងជានំដែលមានប្រវែង វែងជាងគេលើលោកសាជាថ្មី បន្ទាប់ពី នំផ្លែឈើ របស់ចិនដែលមានប្រវែង ៣.២ គីឡូម៉ែត្រ ដែលបានបំបែកកំណត់ត្រាពិភពលោកកាលពីឆ្នាំ ២០១៨ កន្លងទៅ ។

Leave a Reply

Your email address will not be published.