ដើមឈើអាយុកាលរាប់រយឆ្នាំ នៅប្រាសាទតាព្រហ្ម ត្រូវបានបាក់រលំដោយសារខ្យល់និងភ្លៀង

ដើមឈើគឺ ពិតជាសំខាន់ខ្លាំងណាស់ចំពោះបរិស្ថានធម្មជាតិ នៅលើផែនដីរបស់យើងព្រោះថា វាអាចជួយការពារខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ ហើយជាពិសេស គឺវាជាជម្រកដ៍ល្អរបស់សត្វព្រៃ តែបើគ្មានព្រៃឈើនោះទេ ផែនដីអាចនឹងរលាយឆាប់ៗនេះ ហើយបើផែនដីរលាយមនុស្សយើងក៍រលាយទៅតាមផែនដីដែរ។

ដោយឡែក កាលពីយប់ម្សិលមិញនេះ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ក្រឡែកទៅខេត្ដសៀមរាប ឯណោះវិញ ដើមឈើប៉ុន្មានដើម ដែលដុះនៅលើតាមដងប្រាសាទ តាព្រហ្ម (អង្គរធំ) បានបាក់នឹងដួលរលំ ព្រោះដោយសារតែឥទ្ធិពលខ្យល់ភ្លៀងកន្រ្ដាក់មួយមេយ៉ាងខ្លាំង។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Ly Heng បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”សោកស្តាយដើមឈើអាយុកាលរាប់រយឆ្នាំ បានបាក់រលំដោយសារខ្យល់នឹងភ្លៀង ប្រាសាទតាព្រហ្ម ជាប្រាង្គប្រាសាទបុរាណ រក្សាទុកដើមឈើឲ្យដុះលើប្រាង្គប្រាសាទ ដើម្បីទាក់ទាញទេសចរណ៍ ព្រោះថាលើពិភពលោកយើងនេះ គ្មានប្រាសាទ ឬគុហ៌ាបុរាណណា ដែលមានដើមឈើធំៗអាយុរាប់រយឆ្នាំ ដុះលើប្រាសាទបុរាណដូចនៅប្រទេសកម្ពុជាយើងទេ។”។

ប្រភព៖ khmerosja

Leave a Reply

Your email address will not be published.