វិទ្យាល័យសិរិនថន ខេត្តសុរិន្ទ បានដាក់បន្ថែម ភាសាខ្មែរ អោយសិស្សរៀន… (មានវីដេអូ)
ហ្វេសប៊ុក៖ បើនិយាយអំពីខេត្តសុរិន្ទ គឺប្រជាជនកម្ពុជា បានស្គាលយ៉ាងច្បាស់ ពីព្រោះក៏ជាអតីតខេត្តមួយរបស់ ប្រទេសកម្ពុជាផងដែរ។ ហើយប្រជាជននៅក្នុងខេត្តនោះ ភាគច្រើន គឺចេះនិយាយភាសាខ្មែរ ប៉ុន្តែពួកគាត់និយាយរាងរឌឺន បន្តិច។
ចំនុចពិសេសមួយទៀត ប្រជាជនកម្ពុជា គឺនិយមទៅ គាន់ខេត្តនោះផងដែរ ដោយសារតែពួកគាត់ទៅពិនិត្យ ព្យាបាល ដោយសារតែពេទ្យនៅទីនោះល្បី ហើយមានតម្លៃធូរថ្លៃ។
ហើយនៅពេលថ្មីៗនេះ តាមរយៈ គណនីហ្វេសប៊ុក ដែលមានឈ្មោះថា កិត្តិបណ្ឌិតោ ហី សុផាលីន បានបង្ហោះនៅវីឌេអូមួយដែលបង្ហាញអំពី កូនសិស្សថៃ បានកំពុងតែរៀនភាសាខ្មែរផងដែរ។
ក្នុងនោះគណនីខាងលើបានសរសេររៀបរាប់ផងដែរថា “ជួយស៊ែរលើកទឹកចិត្តប្អូនៗ នៅវិទ្យាល័យសិរិនថន ខេត្តសុរិន្ទ រៀនមុខវិជ្ជាជ្រើសរើសជាមុខវិជ្ជាភាសាខ្មែរសម្រាប់ទំនាក់ទំនង
ពិតជាពូកែណាស់ต้องขอกราบพระคุณโรงเรียนสิรินธรที่ส่งเสริมให้เด็กๆได้เรียนรู้ภาษาเขมร ในระดับมัธยมศึกษา ( General education Khmer for communications) ความน่ารักของเด็ก”៕