ពីរោះណាស់!! សុវត្ថិ សិរីវុឌ្ឍ បកស្រាយបទ របស់ឪពុក ធ្វើឲ្យគេគ្រប់គ្នាលាន់មាត់ថា មានសម្លេងស្រដៀងនឹងឪពុកខ្លាំងណាស់ (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាធ្លាប់បានស្តាប់រួចហើយមើលទៅ នូវបទ “គោះទ្វារបេះដូង” ដែលជាសំនៀងដើមរបស់លោក ព្រាប សុវត្ថិ ក្នុងផលិតកម្មរស្មីហង្សមាស ។ មកដល់សព្វថ្ងៃ បទនេះ នៅតែទទួលបានការគាំទ្រដដែលពីមហាជនទូទៅ ដោយគេតែងតែឮចាក់តាមកម្មវិធីតូចធំ​ មិនដែលដាច់។

លុះមកដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ នេះ បងប្អូនមួយចំនួន ពិតជាមានការភ្ញាក់ផ្អើល ក្រោយពីបានស្តាប់បទនេះ ម្តងទៀត តែជាការបកស្រាយដោយ សុវត្ថិ សិរីវុឌ្ឍ វិញម្តង ដែលត្រូវជាកូនប្រុសទី៣ របស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។

ក្រោយពីស្តាប់ចប់ធ្វើឲ្យគេគ្រប់គ្នាលាន់មាត់ថា សុវត្ថិ សិរីវុឌ្ឍ មានទឹកដមសម្លេងស្រដៀងលោក ព្រាប សុវត្ថិ ខ្លាំងណាស់ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់ និងទស្សនាទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.