ល្អមែន!!! និស្សិតពេទ្យខ្មែររៀននៅថៃ២នាក់ ប្រកាសចង់ចូលជាពេទ្យស្ម័គ្រចិត្ត ជួយព្យាបាលជំងឺ Covid-19 នៅកម្ពុជា

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ជំងឺ Covid-19 បានវាយលុកស្ទើរគ្រប់ប្រទេសជុំវិញពិភពលោកទាំងមូល ក្នុងនោះ ក៏មានប្រទេសកម្ពុជាយើង ដែលគិតមកដល់ពេលនេះ មានចំនួនអ្នកឆ្លងរហូតដល់ ៣៥ករណីទៅហើយ។ស្របគ្នានេះដែរ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានរួបរួមគ្នា រិះរកមធ្យោបាយដើម្បីទប់ស្កាត់នូវបញ្ហាទាំងនេះជូនប្រជាពលរដ្ឋផងដែរ ដោយក្នុងនោះក្រសួងសុខាភិបាល ក៏បានប្រកាសស្វែងរក គ្រូពេទ្យស្ម័គ្រចិត្តជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19 ដែលកំពុងរីករាលដាលនេះផ្ទាល់តែម្ដង ។

ក្រោយពីឃើញការប្រកាសបែបនេះ មាននិស្សិតពេទ្យខ្មែរ២នាក់ ដែលបានបញ្ចប់ការសិក្សានៅឯប្រទេសថៃ បានប្រកាសខ្លួនចង់ចូលជាពេទ្យស្ម័គ្រចិត្ត ដើម្បីជួយដល់ប្រជាជនកម្ពុជា ដោយបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុក Teav Sothearoth ថា៖តបតាមស្ថានការណ៍បច្ចុប្បន្នខ្ញុំបាទឈ្មោះ ទាវ សុធារ័ត្ន និងមិត្តរួមថ្នាក់ឈ្មោះ សម នរះសត្យា ជានិស្សិតអាហាររូបករណ៍សម្តេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមហាសារខាម នៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដោយខ្ញុំបាទបានតាមដានព័ត៌មានពីករណីជំងឺឆ្លង Covid 19 ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាយើង

ហើយក្រសួងសុខាភិបាលបាន និងកំពុងប្រកាសរកគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ ខ្ញុំបាទទាំងពីរនាក់មានឆន្ទៈស្ម័គ្រចិត្តចង់ចូលរួម និងបម្រើជាតិក្នុងកាលៈទេសប្រទេសជាតិកំពុងប្រឈម និងត្រូវការ ដូច្នេះខ្ញុំបាទបានសម្រេចចិត្តចង់ចូលរួមប្រយុទ្ធ និងការពារប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនសកល ដែលកំពុងប្រឈមជាមួយជំងឺរាតត្បាតមួយនេះ បើក្រសួងសុខាភិបាលអនុញ្ញាតផ្តល់ឱកាសឱ្យខ្ញុំបាទ បម្រើប្រជាជនក្នុងកាលៈទេសនេៈ ខ្ញុំបាទពេញចិត្តនិងរីករាយបម្រើប្រជាជនកម្ពុជាយើង ។ សូមអរគុណ !

ពាក្យពេចន៍របស់ Teav Sothearoth ក្នុងនោះផងដែរ មានមតិពីអ្នកលេងបណ្ដាញសង្គមជាច្រើន បានកោតសរសើរចំពោះទឹកចិត្ត និងការលះបង់ដ៏គួរឲ្យសរសើរមួយនេះ និងជូនពរឲ្យពួកគេមានសំណាងល្អ និងសុវត្តិភាព ជាច្រើនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *