គ្រាន់តែឃើញស្រក់ទឹកមាត់តែម្តង… របៀបត្រាំអំពិល!!!

របៀបត្រាំអំពិល គ្រឿងផ្សំ ,អំពិលគួរខ្ចី ,កំបោរ , ទឹក , ស្ករត្នោត ។
របៀបធ្វើ ៖ លាយទឹកមួយធុងបរិមាណល្មមដែលអាចលិចអំពិល ជាមួយនឹងកំបោរបន្តិច

យកកូនកំបិតមួយមកបកសំបកអំពិល រួចយកអំពិលដែលបកហើយដាក់ចូលក្នុងទឹកកំបោរ, កូរស្ករត្នោតដោយបើកភ្លើងតិចៗរហូតដល់ឡើងពងអង្ក្រង និងក្រហម បន្ទាប់មកចាក់ទឹកចូល រួចបើកភ្លើងបន្ថែមរហូតដល់ទឹកពុះ រួចបិទភ្លើងទុកវាអោយត្រជាក់

ស្រង់អំពិលចេញពីឺទឹកកំបោរដាក់ចូលក្រឡមួយដែលអាចត្រាំអំពិលបាន រួចចាក់ទឹកស្ករដែលបានកូររួចចួល(ទឹកស្ករត្រូវលិចអំពិល)រួចគ្របក្រឡទុកវាចោលរយះពេល២ថ្ងៃ,ពេលយកអំពិលមកញាំុត្រូវរោយស្ករសពីលើអំពិល ពីព្រោះអំពិលអាចនៅតែមានរសជាតិជូរ។

ប្រភព វិជ្ជាធ្វើម្ហូប និង សុខភាព

Leave a Reply

Your email address will not be published. Required fields are marked *