ម្នាក់នេះហើយ គឺជាអ្នកនៅពីក្រោយភាពជោគជ័យនៃការរកឃើញវ៉ាក់សាំងការពារជំងឺ COVID-19
ចិនអាចរកវ៉ាក់សាំង ដេីម្បីការពាររោគកូវីដ19បានហេីយ គឺជាការខិតខំប្រឹងប្រែង របស់លោកស្រី ឧត្តមសេនីយត្រី Chen Wei ប្រចាំកងទព័ ប្រជាជនចិន ហេីយលោកស្រីបានលះបង់ ដោយចាក់ពិសោធន៍វ៉ាក់សាំង ចូលក្នុងខ្លួនលោកស្រីផ្ទាល់តែម្ដង រួមទាំងបុគ្គលិគគាត់ ៧នាក់ទៀត ។
សូមបញ្ជាក់ផងដែរថា លោកស្រីឧត្តមសេនីយត្រី Chen Wei រូបនេះ គាត់មានបទពិសោធន៍ ក្នុងការផលិតវ៉ាក់សាំង កាលពីម្ភៃឆ្នាំមុន កាលពីលោកស្រីប្រចាំការនៅទ្វីបអាហ្វ្រិក គាត់ជាអ្នករិះរក វ៉ាក់សាំងការពារមេរោគ Ebola ។
នេះជាក្ដីសង្ឃឹមមួយរបស់មនុស្សទូទាំងពិភពលោក ហេីយក៏សូមអរគុណដល់លោកស្រី ឧត្តមសេនីយ៍ត្រី Chen Wei ដែលបានលះបង់គ្រប់បែបយ៉ាង ដេីម្បីសង្រ្គោះជីវិតមនុស្សលោក ។
វ៉ាក់សាំងមួយប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន ថ្នាំនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ។ប្រភពពី business-cambodia