ដំណឹងល្អមែន!!! ចិនរកឃើញថ្នាំមួយប្រភេទ ដែលមានសមត្ថភាពខ្ពស់ព្យាបាលជំងឺផ្លូវដង្ហើម Covid-19 ហើយ

មន្ត្រីជាន់ខ្ពស់ចិនបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសចិនបានមានបញ្ហាដោយសារតែការវាយប្រហាររបស់ COVID-19 អស់រយៈពេល ៣ ខែមកហើយ ហើយពេលនេះប្រទេសចិនបានបញ្ចប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៃថ្នាំ Favipiravir ដែលជាថ្នាំប្រឆាំងវីរុសដែលមាន ប្រសិទ្ធភាពប្រឆាំងនឹងជំងឺឆ្លងមេរោគប្រល័យលោក COVID-19 ។

លោកចាងស៊ីនមីន ប្រធានមជ្ឈមណ្ឌលជាតិអភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិនបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ថ្នាំ Favipiravir ដែលជាព្យាបាល ជំងឺវីរុសប្រភេទថ្មីនេះត្រូវបានអនុម័តឱ្យចេញប្រើប្រាស់ជការប្រើប្រាស់សាកល្បងអ្នកជំងឺជាង ៨០ នាក់បានចូលរួមក្នុងការសាកល្បងព្យាបាលនៅមន្ទីរពេទ្យប្រជាជនទី ៣ ទីក្រុងហ្សិនដុងភាគខាងត្បូងប្រទេសចិនក្នុងនោះមានអ្នកជំងឺ ៣៥ នាក់លេបថ្នាំ Favipiravir និងអ្នកជំងឺចំនួន ៤៥ នាក់នៅក្រុមត្រួតពិនិត្យ។ លទ្ធផលបានបង្ហាញថាអ្នកជំងឺដែលទទួលការព្យាបាល Favipiravir ប្រែមានភាពល្អប្រសើរចំពោះវីរុសក្នុងរយៈពេលដ៏ខ្លីបើប្រៀបធៀបជាមួយអ្នកជំងឺក្នុងក្រុមត្រួតពិនិត្យ។

ករណីដែលបានបញ្ជាក់ថា ប្រទេសចិនមានអ្នកឆ្លង ៨០.៨៨១ នេះបើសរុបនៅចុងថ្ងៃច័ន្ទ។ ដោយបូករួមបញ្ចូលទាំងមនុស្ស ៣.២២៦ នាក់ដែលបានស្លាប់ដោយសារជំងឺនេះ និងអ្នកជំងឺ ៨.៩៧៦ នាក់ដែលកំពុងត្រូវបានគេព្យាបាលនៅឡើយហើយ ៦៨.៦៧៩ នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីពេទ្យបន្ទាប់ពីបានជាសះស្បើយពីជំងឺនេះ។

លោកចាងបានបន្ថែមថាក្រុមហ៊ុនផលិតឱសថចិនត្រូវបានរដ្ឋបាលជាតិផលិតផលវេជ្ជសាស្ត្រអនុម័តឱ្យផលិតឱសថនេះឱ្យបានច្រើននិងធានានូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការចែកចាយនៅទូទាំងពិភពលោក។ហើយប្រទេសចិនក៏កំពុងពន្លឿនដំណើរការដើម្បីបញ្ចប់ការចាក់វ៉ាក់សាំងដើម្បីប្រឆាំងនឹងការការពារ COVID-19 ៕

ប្រភព៖​ Xinhua

Leave a Reply

Your email address will not be published. Required fields are marked *