របៀបធ្វើផាក់ឡូវ ដោយខ្លួនឯង!!!

របៀបធ្វើផាក់ឡូវ គ្រឿងផ្សំ – ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម – ស្ករ (ស ឬ ត្នោត) ១ខាំ – ផ្កាចាន់ ៣ផ្កា ទៅ ៥ផ្កា បុកម៉ត់ – ទឹកត្រី ៣ស្លាបព្រាបាយ – ប្រេងខ្យង ១ស្លាបព្រាបាយ – ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ – ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់) – អំបិល ១ស្លាបព្រាបាយ – ទឹកកន្លះលីត្រ។

របៀបធ្វើ 1. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ 3ទៅ5ដង។ កាត់ជាដុំធំៗ។ 2. ដាក់ដាក់ស្ករសនឹងទឹកបន្តិចក្នុងឆ្នាំងរួចកូរអោយក្រហមល្អឡើងជើងអង្ក្រង (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកូរអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។ 3. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។ 4. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕

ប្រភព៖ អាហារសុខភាព Healthy Food

Leave a Reply

Your email address will not be published. Required fields are marked *