អាណិតម្ចាស់ដើមការណាស់!!! មង្គលការមួយក្នុងខេត្តបាត់ដំបង មិនសូវមានភ្ញៀវមកចូលរួមច្រើន ក្រោយនៅខេត្តនេះរកឃើញអ្នកផ្ទុកវីរុសកូវីដ
ពិធីមង្គលការមួយក្នុងខេត្តបាត់ដំបងនៅថ្ងៃនេះ មិនសូវមានភ្ញៀវចូលរួមនោះទេ បន្ទាប់ពីខេត្តបាត់ដំបងរកឃើញខ្មែរឥស្លាម៤នាក់ផ្ទុកវីរុសនេះ ធ្វើឲ្យភ្ញៀវមានការរារែកក្នុងការចូលរួម នេះបើតាមគណនេយ្យហ្វេសបុកThy Ty ដែលជាសាច់ញាតិម្ចាស់ដើមការ បានសម្តែងអារម្មណ៍ព្រួយបារម្ភលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖
ការប្អូនស្រីខ្ញុំនៅខ្ពប់ 18.03.2020. ហូបថ្ងៃ លូវនេះម៉ោង12ហេីយគ្មានភ្ញៀវមកចូលរួមទេ ដោយសារ វីរុស Covid.19 សេដ កូរ៉ូណា ប្រហារមិត្តភាព មនោសញ្ចេតនាហេីយ (យំក៏យំមិនចេញដែរវគ្គនេះ) គ្នាមិនសូវមានលុយផង។
ក្រោយពីបង្ហោះទិដ្ឋភាពបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើន បានសម្តែងនូវការអាណិតអាសូរម្ចាស់ដើមការជាខ្លាំង ចំពោះរឿងបែបនេះ និងលើកឡើងថាបើភ្ញៀវណាមិនមកចូលរួម សង្ឃឹមថានឹងផ្ងើរចំណងដៃមកជំនួស ដើម្បីជួយសំរាលបន្ទុកខ្លះដល់ម្ចាស់ដើមការ។
ប្រភព៖ Thmeyload