សូមចែករំលែកបន្តផង!!! ចេកខ្ចី មិនសូវថ្លៃ តែសម្រាប់សុខភាពប្រចាំថ្ងៃមិនធម្មតាទេ

ចេកខ្ចី ភាគច្រើនគេមើលរំលង មិនសូវថ្លៃ តែតម្លៃសម្រាប់សុខភាពប្រចាំថ្ងៃមិនធម្មតាទេ។ សូមមកអានជាមួយគ្នាពីផលប្រយោជន៍ផ្នែកសុខភាពនៃចេកខ្ចីខាងក្រោមនេះ៖

១-ប្រភពនៃជាតិកាកសរសៃ ចេកខ្ចីគឺជាប្រភពនៃជាតិកាកសរសៃ ។
ការទទួលទានចេកខ្ចីស្ងោរមួយពែងមានផ្ទុកជាតិកាកសរសៃ៣,៦ក្រាម ដែលមានចំនួន១៤%នៃតម្លៃដែលត្រូវការប្រចាំថ្ងៃ ។

តម្លៃជាតិកាកសរសៃដែលត្រូវការប្រចាំថ្ងៃមានចំនួន២.០០០កាឡូរី សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ ។ ជាតិកាកសរសៃអាចបន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។

លើសពីនេះទៅទៀត ជាតិកាកសរសៃនៅក្នុងអាហារបន្ថយការរំលាយអាហារជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយក្នុងការគ្រប់គ្រងទម្ងន់ ។

២-ជាតិប៉ូតាស្យូមខ្ពស់ ដូចជាចេកទុំ ចេកខ្ចីមានបរិមាណជាតិប៉ូតាស្យូមក្នុងកម្រិតមួយខ្ពស់។ ការទទួលទានចេកខ្ចីស្ងោរមួយពែងមានបរិមាណប៉ូតាស្យូមចំនួន៥៣១មីលីក្រាម ។

ការបរិភោគអាហារដែលមានជាតិប៉ូតាស្យូមខ្ពស់អាចជួយក្នុងការគ្រប់គ្រងសម្ពាធឈាម ។ ប៉ុន្តែ ប្រសិនបើអ្នកមានកម្រិតជាតិប៉ូតាស្យូមក្នុងឈាមខ្ពស់ ឬមានជំងឺតម្រងនោម អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកដើម្បីកំណត់ពីបរិមាណនៃចេកខ្ចីដែលសមស្របទៅនឹងផែនការរបបអាហាររបស់អ្នក ៣-វីតាមីនB-៦ខ្ពស់ ចេកខ្ចីមានបរិមាណវីតាមីន B-៦ក្នុងកម្រិតខ្ពស់ ។ វីតាមីន B-៦ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិកម្មអង់ស៊ីមជាង១00នៅក្នុងរាងកាយរបស់អ្នក ។

វាក៏ចាំបាច់សម្រាប់ការបង្កើតអេម៉ូក្លូប៊ីន ដែលជាប្រូតេអីុនដឹកនាំអុកស៊ីសែននៅក្នុងរាងកាយរបស់អ្នក ។ លើសពីនេះវីតាមីនB-៦ជួយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ។

៤-ព្យាបាលជំងឺរាគ ចេកខ្ចីអាចបង្ការ និងព្យាបាលជំងឺរាគ ។ប៉ុន្តែអ្នកត្រូវចំអិនវាឱ្យបានល្អ មុនពេលបរិភោគ។
ជំងឺរាគបង្កឡើងដោយការឆ្លងបាក់តេរី វីរុស ឬប៉ារ៉ាស៊ីត ។ រោគសញ្ញានៃជំងឺរាគរូសរួមមានឈឺក្បាល ចង្អោរ អស់កម្លាំង រមួលពោះ ។ល។ ចេកខ្ចីអាចជួយដោះស្រាយនូវរោគសញ្ញាទាំងនេះ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.