ពូកែមែន!!! អាយុត្រឹមតែ19ឆ្នាំ តែមានលទ្ធភាពទិញរថយន្ត BMW 7-Series 740Li ដោយសមត្ថភាពខ្លួនឯងបាន

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ អ្នកលក់អនឡាញ ដ៏ល្បីឈ្មោះម្នាក់ នោះគឺ កញ្ញា ឃាង អារុណពេជ្រ បានបង្ហាញអំពីភាពជោគជ័យរបស់ខ្លួន ដោយនាង មានវ័យត្រឹមតែ ១៩ឆ្នាំតែប៉ុណ្ណោះ តែអ្នកលក់អនឡាញដ៏ល្បីឈ្មោះរូបនេះ អាចសល់លុយរាប់មុឺនដុល្លារទៅហើយ។

ក្នុងនោះដែរ ម្ចាស់គណនីរូបនេះ បានសរសេររៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖”BMW 7-Series 740Li គ្រប់យ៉ាងបានមកពីពាក្យថាស៊ូ កាដូសម្រាប់ខ្លួនឯងអាយុ ១៩ឆ្នាំ ញេីសឈាមនិងភាពស្មោះត្រង់ក្នុងការរកសុី”។ ក្រោយឃើញការបង្ហោះនេះរួចមក មហាជនបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើន និងបានសម្ដែងការអបអរសាទរ ចំពោះសមត្ថភាពរបស់ប្អូនស្រី តែនៅវ័យក្មេងសោះ តែទទួលបានភាពជោគជ័យ លើសពីការរំពឹងទុកបាត់ទៅហើយ។ គួរបញ្ចាក់ផងដែរថា រថយន្ត BMW 7-Series 740Li ផលិតឆ្នាំ២០១១ គឺមានតម្លៃប្រហាក់ប្រហែលជិត៤មុឺនដុល្លារ៕

ប្រភព៖KHOSJA

Leave a Reply

Your email address will not be published. Required fields are marked *