បើកលក់ហើយ!!! ពិតជាធំមែន ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា
ទីបំផុតផ្សារបន្លែកសិផលធម្មជាតិដំបូងបង្អស់របស់ឧកញ៉ាឡេងណាវ៉ាត្រាបានបើកទ្វាលក់ហើយកាលពីព្រឹកមិញនៅនៅវេលាម៉ោង៩ព្រឹករហូតដល់ម៉ោង១០យប់ដែលមានទីតាំងនៅអគារកាច់ជ្រុងមុខផ្នែកខាងផ្សារអូឡាំព្យារ។សម្ពោធបើកលក់ថ្ងៃដំបូងនេះឃើញថាមិនដល់មួយម៉ោងផងមានអតិថិជនជាច្រើននាក់បានចូលមើលនិងទិញបន្លែផ្លែឈើនិងសាច់ជាមួយស្នាញញឹមដោយសារមានបុគ្គលិកផ្សារចាំទទួលភ្ញៀវរួសរាយរាក់ទាក់និងចាំផ្តល់ព័ត៌មានក៏ដូចជាជួយកាន់កន្ត្រកដាក់អីវ៉ាន់សម្រាប់អតិថិជនដែលមានតម្រូវការផងដែរ។
ទោះបើកលក់ថ្ងៃដំបូងក្តីតែមានបន្លែផ្លែឈើនិងសាច់ក៏ដូចជាផលិតផលសិប្បកម្មខ្មែរជាច្រើនមុខទៀតដាក់តម្រៀបគ្នាយ៉ាងច្រើនសម្បូរបែបមិនថាជាទឹកខ្មោះទឹកត្រីទឹកស៊ីអីវប្រហុកខ្មែរឡើយ។ក្រៅពីធានាគុណភាពនិងសុវត្ថិភាពចំពោះសុខភាពហើយផលិតផលក្នុងផ្សារត្រូវបានរៀបចំវេចខ្ចប់យ៉ាងស្អាតល្អនិងទុកដាក់ប្រកបដោយអនាម័យខ្ពស់។
លើសពីនេះទៀតដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក៏ដូចជាស្ថានភាពបច្ចុប្បន្នដែលគ្រប់គ្នាមិនចង់ចេញពីផ្ទះដោយសារមេរោគកូវីដ១៩ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រាក៏មានផ្តល់ជូននូវសេវាដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃដោយគ្រាន់តែបងប្អូនចូលទៅកុម្ម៉ង់តាមរយៈ៖
វិបសាយ ៖ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា
[សូមដោនឡូត] Mobile App (Playstore) ៖ Navatra Market
លេខទូរស័ព្ទកុម្ម៉ង់ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង ០១១ ៤៤៤ ៤៤៤ ។
ផ្សារបន្លែកសិផលធម្មជាតិមានក្រុមការងារជាច្រើននាក់រង់ចាំដឹកជូនបងប្អូនយ៉ាងឆាប់រហ័សក្នុងចន្លោះពេលត្រឹមតែ២០នាទីប៉ុណ្ណោះនៅភ្នំពេញ។
តោះ!មើលទិដ្ឋភាពថ្ងៃបើកលក់ដំបូងរបស់ផ្សារបន្លែកសិផលធម្មជាតិឡេងណាវ៉ាត្រាថាល្អស្អាតមានអនាម័យនិងទំនងចូលទិញប៉ុណ្ណា៖ចង់ដឹងច្បាស់ពីលក្ខណៈពិសេសល្អប្លែកគេរបស់ផ្សារបន្លែកសិផលធម្មជាតិឡេងណាវ៉ាត្រាសូមចុចអានទីនេះ។រាល់ផលិតផលដាក់លក់ក្នុងហាងសុទ្ធតែបានឆ្លងកាត់ការពិនិត្យគុណភាពយ៉ាងដិតដល់ដោយក្រុមការងារជំនាញតាមបច្ចេកទេសនិងស្តង់ដារត្រួតពិនិត្យគុណភាពបែបជប៉ុនរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុនហៅកាត់ថា(JICA)ទទួលស្គាល់ដោយក្រសួងកសិកម្ម។
ផលិតផលកសិកម្មនេះទៀតសោតគឺបានមកពីចម្ការកសិករខ្មែរពិតៗនៅតាមខេត្តចំនួន១៨ក្នុងប្រទេសដែលត្រូវបានក្រុមបច្ចេកទេសរបស់ផ្សារចុះទៅមើលដល់ទីតាំងដោយផ្ទាល់ដើម្បីឲ្យប្រាកដថាពិតជាមានរបៀបដាំត្រឹមត្រូវមិនប្រើជីគីមីប៉ះពាល់សុខភាពមែន៕